header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅក្នុងរយៈថ្ងៃឈប់សម្រាករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៃពិធីបុណ្យភ្ជុំបិណ្ឌមានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាមទេសចរណ៍នានាក្នុងខេត្តស្វាយរៀង។ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឱ្យដឹងថា  ភ្ញៀវទេសចរបានចាប់ផ្តើមធ្វើដំណើរកំសាន្តតាមរមណីយដ្ឋានក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០៦-១០ ខែតុលា ឆ្នាំ២០១៨ ដែលមានចំនួនសរុប ២,៧៦៨ នាក់ ក្នុងនោះ ភ្ញៀវបរទេសចំនួន១០នាក់  មានការកើនទ្បើងជា ឆ្នាំ២០១៧ ចំនួន១,៩៦៦ នាក់ ស្មើនឹង ២៤៥.១៣% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ៨០២នាក់។ ក្នុងនោះមាន រមណីយដ្ឋានទេសចរណ៍ប្រាសាទបាសាក់  រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ និង រមណីយដ្ឋានធម្មជាតិទឹកវិលជាដើម។

ចំពោះ ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក៏មានការកើនទ្បើងផងដែរ បើយោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ចាប់ពីថ្ងៃទី០៦-១០ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ មានចំនួនសរុប ១០,៥០៩ នាក់ មានការកើនទ្បើង ចំនួន ៣,៦៣៦ នាក់ ស្មើនឹង ៥២.៩០% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ៦,៨៧៣ នាក់។ ចំណែកឯភ្ញៀវទេសចរអន្តរជាតិ មានចំនួនសរុប ១២,៦៧៧ នាក់ មានការកើនទ្បើងចំនួន ៥,១៤៣ នាក់ ស្មើនឹង ៦៨.២៦% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន ៧,៥៣៤ នាក់។ 

ហើយការកើនឡើងភ្ញៀវទេសចរណ៍ដើរកំសាន្តតាមរមណីដ្ឋាននានាក្នុងខេត្តនេះ ដោយសារការយកចិត្តទុក្ខដាក់ពីរដ្ឋបាលខេត្តស្វាយរៀងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាដូចជាប្រាសាទព្រៃបាសាក់ជាដើម... ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ។

ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post