header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អាជ្ញាធរ​បានដុតកម្ទេចចោល​ទូហ្គេមបៀ​រ ថ្មី ចាស់ សរុប​៥៦ទូ ដែល​បង្ក្រាបបាននាពេលកន្លងមក បន្ទាប់ពីមានការឯកភាព ។

ប្រភពពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ដោយមានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ និងមានការឯកភាព ពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ១៣ និង ៥០ នាទី បានដុតកម្ទេច ទូហ្គេមបាញ់ត្រី និងទូហ្គេមបៀរ សរុបចំនួន ៥៦ ទូ ។

ប្រភពបន្តថា ទូហ្គេមទាំងនេះ ត្រូវបានសមត្ថកិច្ចបង្រ្កាបបាននាពេលកន្លងមក ហើយទើបតែសម្រេចដុតបំផ្លាញចោលនៅចំណុចដីឡូតិ៍គ្មានលេខមួយកន្លែង ស្ថិតនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post