header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីបម្រើការនៅខារ៉ាអូខេ “នគរសំរិទ្ធិ” ម្នាក់ ខណៈកំពុង​ដើរឆ្លងផ្លូវ ត្រូវបានបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង​សងខាង។

ហេតុការណ៍នេះ បាន​កើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេ “នគរសំរិទ្ធិ” អគារA តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតនារីរងគ្រោះបានដើរចេញពីខារ៉ាអូខេអគារB ឆ្លងទៅអគារA ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកំពុងដើរឆ្លងផ្លូវជិតផុតហើយ ត្រូវបានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៦ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FN-0128 តាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់ រងរបួសធ្ងន់ ត្រូ​វបានបុគ្គ​លិករួមការងារជាមួយគ្នាលើកដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោកសង្សភ្លាមៗដោយសារស​ភាពធ្ងន់ធ្ងរពេក ត្រូវបានបញ្ជូនបន្តរទៅមន្ទីរពេទ្យកាលម៉ែត។ ចំណែកបុរសពីរនាក់ ជិះម៉ូតូបង្ករងរបួសធ្ងន់ទាំងពីរនាក់ដូចគ្នា ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្តោះនៅតាមក្រោយផងដែរ។

ក្រោយកើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួចយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post