header ads

Sponsor

រិទ្ធី

គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាជាតិ កំពុងតែចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ និងមហាសន្និបាតលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានសមាជិកចូលរួមចំនួន១៣៥ប្រទេស មានប្រធានសភាចំនួន៥០ និងអនុប្រធានសភាចំនួន៤០ រួមទាំង សមាជិក សមាជិកា សភាចំនួន៧០០នាក់ ក្នុងនាមជាសមាជិកសភាវ័យក្មេងចំនួន២០% និង៣៣% សមាជិកសភាជាស្រ្តី។ ស្របពេលជា​មួយ​គ្នា​នេះ ​លោក​ សម​ រង្ស៊ី ​អតីត​ប្រធាន​អតីតគណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ​ក៏​ត្រូវ​បាន​ប្រធាន​សហ​ភាព​​អន្តរ​សភា​ (IPU)​ អញ្ជើញ​ឱ្យ​ចូល​រួម​ផង​ដែរ។

ឯកឧត្តម ឡេង ​ប៉េងឡុង​ អគ្គលេខាធិការរដ្ឋសភាជាតិបានអះអាងថាគណៈប្រតិភូសភាកម្ពុជានឹងតវ៉ាចំពោះការអញ្ជើញលោក សម រង្ស៊ី។

ឯកឧត្តម ឡេង ​ប៉េងឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋសភាជាតិ បាន​អះអាង​ថា ​​អញ្ជើញលោក ​សម​ រង្ស៊ី ​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី​១៣៩​ របស់​IPU ​នៅទី​ក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស របស់​ប្រធាន​សហ​ភាព​​​អន្តរ​​សភា ​គឺ​ជា​រឿង​ខុស​ច្បាប់​។​ ឯក     ឧត្តម ឡេង ​ប៉េងឡុង ចាត់​ទុក​លោក​ សម​ រង្ស៊ី ​ថា​ជា​ទណ្ឌិត​ និង​មិន​មែន​ជា​តំណាង​រាស្ត្រ​ទៀត​ឡើយ​។​

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ ផ្តោតទៅលើការពិនិត្យសមាជិកភាព ពិនិត្យស្ថានភាពហិរញ្ញវត្ថុ របាយការណ៍អំពីសកម្មភាពប្រធាន និងអគ្គលេខាធិការ IPU ដែលបានសម្រេចរយៈពេល១ឆ្នាំរបស់អង្គការនេះ របាយការណ៍នៃកិច្ចប្រជុំដែលIPUបានរៀបចំ អំពីផែនការយុទ្ធសាស្រ្តIPU ២០១៧-២០២១ អំពីការរៀបចំកិច្ចប្រជុំនាពេលខាងមុខ ជាដើម។

ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសរបៀបវារៈរួចមក មហាសន្និបាតលើកទី១៣៩របស់សហភាពអន្តរសភា នឹងពិភាក្សាលើប្រធានបទស្តីពី "ភាពជាថ្នាក់ដឹកនាំសភាក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍន៍ក្នុងយុគ្គសម័យនៃនវានុវត្តន៍ និងការផ្លាស់ប្តូរតាមបែបបច្ចេកវិទ្យា”។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post