header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ ផ្ទះពីរខ្នង ត្រូវបានអគ្គិភ័យឆេះបំផ្លាញ ទាំងស្រុង ដោយសារតែ បើកចង្ក្រានហ្គាសដាំទឹកហើយដើរចោលបណ្តាលអោយផ្ទុះ កាលពីព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នៅចំណុចភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង។

ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆេះបំផ្លាញមាន ឈ្មោះ ង្វៀង យាំងឡេម អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញលក់អេតចាយ មានទីលំនៅភូមិ៦ ឃុំព្រែកខ្សាយ(ខ) ផ្ទះសង់អំពីឈើជព្ជាំងសង្ក័សី ដំបូលប្រក់សង្ក័សី សង់ផ្ទាល់ដីកំពស់ 4គុណ7 ម៉ែត្រ ខូចខាតទាំងស្រុង និង ឈ្មោះ កាវ យ៉ាំងហាក់ អាយុ៦៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់បបរ ផ្ទះសង់ថ្មពីក្រោមឈើខាងលើ ជញ្ជាំងសង្ក័សី ដំបូលប្រក់សង្ក័សី ទំហំ 5គុណ7 ម៉ែត្រ ខូចខាតទាំងស្រុង។

មូលហេតុ ដែលបណ្តាលអយកើតជាអគ្គិភ័យនេះឡើង គឺដោយសារ ឈ្មោះ ង្វៀងធីបាវ ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាបងបង្កើតរបស់ឈ្មោះង្វៀង យ៉ាំងឡេម បានចាំផ្ទះអោយ ក៏បានបើកចង្ក្រានហ្គាសដាំទឹក ហើយដើរចោល បណ្តាលអោយផ្ទុះ ឆាបឆេះតែម្តង។

សមត្ថកិច្ច ប្រើថយន្តពន្លត់អគ្គីភ័យស្រុកពាមរក៍ ១គ្រឿង ស្មើ និងចំណុះ១០គូប រលត់ជាស្ថាពរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post