header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងចម្រុះ​គណៈបញ្ជាការឯកភាព​ខណ្ឌមានជ័យ​ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃចន្ទ​ ទី៨ ខែតុលា​ ឆ្នាំ២០១៨នេះ បានចុះបង្រ្កាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែង នៅច្រក​ដឿងហែម ផ្ទះលេខ៥៥៨ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ក្នុងការចុះបង្ក្រាបនេះ ​គឺដោយមានការ​បញ្ជាផ្ទាល់ពី​លោក​ ពេជ្រ​ កែវមុនី​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ​ បានឯកភាពឲ្យលោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ដាក់ផែនការចុះបង្ក្រាបទីតាំងខាងលើនេះ​ ដោយសហការជាមួយកម្លាំងសាលាសង្កាត់ចាក់អង្រែលើ​ ដឹកនាំដោយលោក​ កែវ​ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និងកម្លាំងនគរបាលប៉ុស្តិ៍​ និងកម្លាំងប្រជាការពារខណ្ឌមានជ័យ។

វត្ថុតាងចាប់ដកហូតបានរួមមាន៖ ទូហ្គេមបាញ់ត្រី​ចំនួន​២គ្រឿង, កៅអីចំនួន​៨, កង្ហារចំនួន ១ និងម៉ូតូចំនួន១គ្រឿង ព្រមទាំង​សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

ប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន​១០នាក់ ក្នុងនោះមានឈ្មោះដូចខាងក្រោម ទី១.ឈ្មោះ ស៊ុន ចាន់លក្ខិណា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅម្ដុំច្បារអំពៅ ខណ្ឌច្បារអំពៅ​។ ទី២.ឈ្មោះ គង់ រតនា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ទី៣.ឈ្មោះ ឈួន ណារិន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកតាគង់២​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​។ ទី៤.ឈ្មោះ សុខ ចាន់ផលលាត់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ទី៥.ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស​ អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​។ ទី៦.ឈ្មោះ សែ​ ហៀង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកតាគង់១​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​។ ទី៧.ឈ្មោះ សួង រតនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​។ ទី៨.ឈ្មោះ សាន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​។ ទី៩.ឈ្មោះ​ យឿន​ ភារម្យ​ ភេទប្រុស​ អាយុ២៩ឆ្នាំ រស់នៅម្ដុំស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ទី១០.ឈ្មោះ សៅ រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​។

បច្ចុប្បន្ន ក្រោយពេលចុះបង្ក្រាប ចំពោះសម្ភារៈដែលចាប់ដកហូតរួមទាំងទូហ្គេមបាញ់ត្រី​ ២គ្រឿងនោះ ត្រូវបានយកមករក្សាទុកនៅសាលាខណ្ឌមានជ័យ រងចាំធ្វើការ​កម្ទេចចោលពេលក្រោយ។ ចំណែកឯមនុស្សប្រុសស្រីទាំង១០នាក់ និងម៉ូតូ បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ត៍រដ្ឋបាលចាក់អង្រែលើ ធ្វើកិច្ចសន្យាអប់រំណែនាំ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post