header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានបើកប្រតិបត្តិការ បង្ក្រាប ជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ បងប្អូន ដកហូតថ្នាំញៀន១៨កញ្ចប់ តូច ធំ, រថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ រហូតដល់ម៉ោងជាង៤​រសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ បងប្អូននោះ សមត្ថកិច្ចឲ្យដឹងថា ទី១ឈ្មោះ ង៉ាត ហេងពៅ ភេទប្រុស អាយុ១៩ ។ ទី២ឈ្មោះ ង៉ាត ប៊ុ​ លី ភេទប្រុស អាយុ៣៤​ឆ្នាំ ស្នាក់នៅក្រុម៣​ ផ្លូវបេតុង ​ផ្ទះលេខ២៦២សJ ភូមិគង្គាផុស សង្កាត់ទួល២ ខណ្ឌឫស្សីកែវ ។

កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី គង់ នៅ នាយរងការិយាល័យ និងមានការសម្របសម្រួល​ដោយព្រះរាជ្ញារង គុជ គឹមឡុង​ ។

សមត្ថកិច្ចឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជាប្អូន ឈ្មោះ ង៉ាត ហេងពៅ រួមថ្នាំញៀន៣កញ្ចប់ នៅម្តុំផ្លូវរថភ្លើងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរួចមក សមត្ថកិច្ចក៏ឈានដល់ទៅឃាត់​ជនសង្ស័យជាបងប្រុសឈ្មោះ ង៉ាត ប៊ុនលី អាយុ៣៤ឆ្នាំ នៅផ្ទះលេខ២៦២សJ ក្រុម៣ ផ្លូវបេតុង​ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃដដែល​វត្ថុតាងដកហូតក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់ រថយន្តម៉ាក់ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ​2E-3832 និងម៉ូតូមួយគ្រឿង ម៉ាក​ XTពណ៌ខ្មៅ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់បងប្អូនរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័​យ​ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមផ្លូវច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post