header ads

Sponsor

រិទ្ធី

នៅ​ទីបំផុត រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង ចំនួន១៨២​ដុល្លារ​ក្នុង​មួយ​ខែ​។ ប្រាក់​ឈ្នួល​ថ្មី​នេះនឹង​ចាប់​ផ្តើម​អនុវត្តពី​ថ្ងៃ​ទី០១ ខែមករា ឆ្នាំ ២០១៩ ត​ទៅ​។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ​ កាត់ដេរ​ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៩​ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។ ប្រាក់​ឈ្នួល​ថ្មី​នេះ នឹង​មិន​រាប់​បញ្ចូល​នូវ​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​នោះ​ទេ​។

សូមបញ្ជាក់ ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​កាត់​ដេរ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ សម្រាប់​កម្មករ​ពេញ​សិទ្ធិ និង​១៧៧​ដុល្លារ សម្រាប់​កម្មករ​និយោជិត​សាក​ល្បង។

​យោង​តាម​សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ​ក្នុងប្រាក់​ឈ្នួល​ថ្មី​១៨២​ដុល្លារ​នេះ សម្តេច​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី បាន​សម្រេច​បន្ថែម​ទឹក​ប្រាក់​៥​ដុល្លារ ​ភាគី​ថៅ​កែ​ររោង​ចក្រចេញ ​១៧៧​ដុល្លារ​។

លើស​ពី​នេះ កម្មករ​និយោជិត​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​គិត​តាម​បរិមាណ​ផលិត​ផល (ដេរស៊ីបុង) ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​ទិន្នផល​ជាក់​ស្តែង​ដែល​ខ្លួន​បាន​ធ្វើ​។

ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៨២​ដុល្លារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចរចា​ត្រីភាគី​អស់​រយៈ​ពេល​៩លើក​កន្លង​ទៅ​នេះ​។ ក្រុម​ការងារ​ត្រីភាគី​ មាន​សមាសភាព​មក​ពី​រដ្ឋាភិបាល​១៦​រូប តំណាង​ថៅកែ​រោងចក្រ​១៦​រូប និង​សហជីព ដែល​ជា​តំណាង​កម្មករ​និយោជិត​ចំនួន​១៦​រូប។

សូមរំលឹកថា ប្រាក់​ឈ្នួអប្បបរមារបស់កម្មករនិយោជិតសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង ​ត្រឹម១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post