header ads

Sponsor

រិទ្ធី

នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ក្រសួងការពារជាតិ នឹងបញ្ជូនកងទ័ពមួកខៀវចំនួន២១៦នាក់ បន្ថែមទៀតទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល ដើម្បីផ្លាស់ជើងកងវិស្វកម្មចាស់ដែលនឹងបញ្ចប់បេសកកម្មរបស់ខ្លួន រយៈពេល១ឆ្នាំ។ នេះជាការបញ្ជាក់របស់កញ្ញា កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

កញ្ញា កុសល ម៉ាលីនដា បន្ថែមថា៖ ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិចំនួន២១៦នាក់បន្ថែមទៀត ទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល ក្រោយពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ។

យើងត្រៀមកម្លាំងរួចរាល់អស់ហើយ ដើម្បីជំនួសកងកម្លាំងចាស់ ដែលពួកគេនឹងត្រូវបញ្ចប់បេសកកម្មការងារ នៅអាហ្វ្រិកកណ្តាល រយៈពេលមួយឆ្នាំ ហើយកម្លាំងដែលនឹងត្រៀមបញ្ជូនទៅនេះ ក៏បានហ្វឹកហាត់ជំនាញរបស់ពួកគេអស់ហើយដែរ។ នេះជាការអះអាង់របស់កញ្ញា កុសល ម៉ាលីនដា។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅបំពេញបេសកកម្មនៅក្រៅប្រទេស មានចំនួន ៥ ៥៧១នាក់ហើយ ក្នុងនោះមានស្រ្តីចំនួន ២៦៤នាក់ ផងដែរ។ ប្រទេសដែលកម្ពុជាបញ្ជូនកងទ័ពមួកខៀវទៅនោះគឺ ប្រទេសអាហ្រ្វិកកណ្តាល ស៊ូដង ស៊ូដងខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឺស និងម៉ាលី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post