header ads

Sponsor

រិទ្ធី

តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ បានឱ្យដឹងថា៖ នាយប់ថ្ងៃទី១៦ខែតុលា នាម៉ោង ១២ និង២០នាទី ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងនឹងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសប៊ែលហ្សិកដើម្បីចូលរួមប្រជុំអាស៊ី-អឺរ៉ុបលើកទី១២។

សម្តេចបានលើកឡើងថា ការងារយោធា កូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលតម្រូវឱ្យខ្ញុំធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូលហេតុណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិយើង។

បន្ទាប់ពីប្រជុំអាស៊ី-អឺរ៉ុបលើកទី១២ សម្តេចតេជោនឹងធ្វើទស្សនកិច្ចនៅប្រទេសទួគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា។ ហើយសម្តេចនាយករដ្ឋមន្ត្រីនឹងត្រូវចេញពីប្រទេសទួគី ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម បើតាមគម្រោងសម្តេចចាកចេញពីប្រទេសស្វីសនៅយប់ថ្ងៃទី២៤ ខែតុលា។

សម្តេចនាយករដ្ឋមន្ត្រីនឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី២៥ ខែតុលា ដើម្បីដឹកនាំការប្រជុំសេចក្តីពីការព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

សម្តេច ហ៊ុន សែន ហាក់ដូចជាត្អូញត្អែរថា៖ ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ ការងារមួយដែលខ្ញុំមិនអាចបោះបង់ចោលបាន គឺជួបបងប្អូនប្រជាជន និងនិសិ្សតខ្មែរដែលកំពុងរស់នៅ​ និងរៀនសូត្រនៅអឹរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំនៅទីនោះ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post