header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការសាងសង់ វិមានឈ្នះឈ្នះ បាននិងកំពុងដឹកនាំសមាសភាពរបស់គណៈកម្មការអន្ដរក្រសួង​ បើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការសាងសង់ វិមានឈ្នះឈ្នះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះឈ្នះនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមបញ្ជាក់ថាវិមានឈ្នះឈ្នះ មាន​កម្ពស់​ប្រមាណ ៥៤​ម៉ែត្រ ទទឹង ៣៦​ម៉ែត្រ សាងសង់​លើ​ផ្ទៃដី​សរុប​ចំនួន ៨​ហិចតា ស្ថិតនៅ​ក្នុង​សង្កាត់​បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានចារឹកនូវសកម្មភាពតស៊ូ របស់ឥស្សរជនជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺចរឹក ទៅដោយសកម្មភាពតស៊ូ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សិលាចារឹកទាំងនោះ រួមមានសកម្មភាពតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន តាំងពីចេញដំណើរភៀសខ្លួន ទៅប្រទេសវៀតណាម ដើម្បីស្វែងរក ការជួយ ឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ ដោយផ្តើមចេញពីចលនាទាំងនេះបានផ្តល់ឱកាសបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនាថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ រហូតដល់បានវៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ហើយទទួលបានជ័យជម្នះជាប្រវត្តិសាស្រ្តនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

សម្តេច ទៀវ បាញ់ បាន​ដឹកនាំ​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ ឈ្នះ​ ចុះ​ត្រួត​ពិនិត្យ​ការ​ងារ​សាងសង់​ និង​ប្រជុំ​ពិភាក្សា​ការងារ​មួយ​ចំនួន​ ព្រមទាំង​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ប្រព្រឹត្ត​ឡើង​នៅ​ការដ្ឋាន​សាងសង់​វិមាន​ឈ្នះ​ ឈ្នះ​ សង្កាត់​បាក់ខែង​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post