header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្ត បានចូលរួមជាមួយលោក ខែម វិរៈ អគ្គនាយករង នៃវិទ្យាស្ថានស្តង់ដារកម្ពុជា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីស្តង់ដារកម្ពុជា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធនឹងផលិតផលម្ហូបអាហារ សម្ភារសំណង់ អគ្គិសនីនិងអេឡិចត្រូនិច និងសារធាតុគីមី ដែលរៀបចំនៅសាលប្រជុំមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្វាយរៀង ។

នៅក្នុងសិក្ខាសាលានេះសហការរៀបចំដោយមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្វាយរៀង និងវិទ្យាស្ថានស្តង់ដារ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលក្រុង ស្រុកទាំង៨ តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ត្រីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម  ម្ចាស់រោងចក្រ សហគ្រាសធុនតូចនិងមធ្យម សិប្បករ សេវាករ និងពាណិជ្ជករ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post