header ads

Sponsor

រិទ្ធី

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែតុលា ឆ្នាំ២០១៨ នេះ បាន​រិះគន់ ​មន្ត្រី​ថ្នាក់កណ្តាល​នៅ​ខុទ្ទកាល័យ​របស់ឯកឧត្តម ថា​ខ្ចិលច្រអូស និង​មក​បំពេញការងារយឺតយ៉ាវ​ ប៉ុន្តែ​ពួកគេ​រវៀសរវៃ​ពេលចេញ​មុខ ចេញ​មាត់​។

តាមរយៈគណនីយហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរថា៖ ម៉ោង ៩ ហើយ រកមន្ត្រីថ្នាក់កណ្តាលនៅខុទ្ទកាល័យម្នាក់មិនបាន បើរឿងចេញមុខ​ចេញមាត់រហ័ស។

ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក សាររិះគន់ខាងលើដែលឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះកាលពីព្រឹកមិញ ត្រូវបានឯកឧត្តម លុបចោលវិញហើយ ទោះជាយ៉ាងគេមិនដឹងថាតើមានមូលហេតុអ្វីបានជាឯកឧត្តម សរសរបង្ហោះរួចហើយ បែរជាលុបចោលវិញ។

សូមបញ្ជាក់ថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជារដ្ឋមន្រ្តីមួយរូបដែលមានភាពសកម្មជាងគេ ក្នុងការបង្ហោះនៅក្នុងហ្វេសប៊ុក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post