ភ្នំពេញៈ ប្រភពច្បាស់ការណ៍បានប្រាប់ឲ្យដឹងថា ទីតាំងរថយន្តពន្លត់អគ្គិភ័យ ហៅទីតាំងឡានទឹក ដែលចាក់គ្រឹះរឹងមាំ តាំងពីអើយមក ហើយមានទំហំប្រមាណមួយហិកតា នៅក្បែរគុកទួលស្លែង ក្នុងខណ្ឌចំការមន កណ្តាលបេះដូងក្រុងភ្នំពេញ ក្លាយជាខ្មោចទៅហើយ ។ ព័ត៌មានថ្មីបានប្រាប់ថា ពេលនេះ ហាងឆេងបានឡើងជាង៣០លានដុល្លារហើយ ។
ប្រភពដដែលនិយាយថា គេនាំយកទៅដាក់នៅតំបន់បឹងពោងពាយ ជាយក្រុងភ្នំពេញ ឆ្ងាយដាច់ស្រយាលមួយ ដែលជាតំបន់ខ្មោចកាលពីអតីតកាល ។
មិនទាន់ដឹងថា ថៅកែមានអំណាច មានខ្នងធំណាមួយនៅឡើយទេ ដែលទិញបានទីតាំងឡានទឹកនេះ ព្រោះកំពុងស្រាវជ្រាវដែលយើងនឹងផ្សាយបន្ត ព្រោះកំពុងរុះរើ និងព័ទ្ធរបង ។
រឿងធំ រឿងភ័យព្រួយ ប្រាកដជាកើតមានសម្រាប់អ្នករស់នៅកណ្តាលរាជធានី ជាពិសេស ខណ្ឌចំការមន ។
ប្រសិនបើមានអគ្គិភ័យកើតមាន ទម្រាំឡានទឹកពីជាយក្រុងមកជួយ ចាំតែឆេះរលាយទៅ ។
ពេលនេះ ទីតាំងឡានទឹកនៅឆ្ងាយណាស់ មិននៅជិតបង្កើយដូចមុនទេ គ្រប់គ្នាដេកតែភ័យទៅ ៕