header ads

Sponsor

រិទ្ធី

នៅ​ថ្ងៃ​​នេះ គណបក្ស​ប្រជាជន​កម្ពុជា (CPP)ដែលជាគណបក្សកាន់អំណាចបាន​ប្រកាស​ថ្កោល​ទោស​ប្រធាន​សហភាព​អន្តរ​សភា​(IPU) ​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​លោក​ សម រង្ស៊ី ដែល​មិនមែន​ជា​តំណាងរាស្រ្ត​កម្ពុជា​ចូល​រួម​ប្រជុំ​ក្នុង​មហា​សន្និបាត​IPU នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​។

ឯកឧត្តម សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានសរសេរតាម​បណ្តាញ​សង្គមTelegram ថា៖គណបក្ស​ប្រជាជន​កម្ពុជា​សូម​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​អាកប្បកិរិយា​ល្មើស​ច្បាប់​របស់​ជន​លម្អៀង​ខាង​នយោបាយ និង​មនោគមន៍វិជ្ជា​អន្តរជាតិ​។

ក្រៅ​ពី​ប្រកាស​ថ្កោល​ទោស​ប្រធាន​សហភាពអន្តរសភា​ គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈអ្នក​នាំ​ពាក្យ​ រូបនេះក៏​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​តវ៉ា​ដ៏​ម៉ឺង​ម៉ាត់​របស់​គណៈ​ប្រតិភូ​សភា​កម្ពុជា ដែល​បាន​ទៅ​ចូល​រួម​ប្រជុំ​ជា​ផ្លូវ​ការ​ក្នុង​មហា​សន្និបាត IPU ក្នុង​នាម​ជា​តំណាង​ស្រប​ច្បាប់​របស់​ប្រជាជន​កម្ពុជា​។

ការ​ថ្កោល​ទោស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​គណៈ​ប្រតិ​ភូ​សភា​កម្ពុជា​ដឹកនាំ​ដោយ​លោកជំទាវ ​ឃួន​ សុដារី អនុ​ប្រធានទី២ នៃ​រដ្ឋសភា​កម្ពុជា និង​លោក​សម រង្ស៊ី បាន​បង្ហាញ​វត្តមាន​ដូចគ្នា​នៅ​ក្នុង​មហា​សន្និបាត​របស់​សហ​ភាព​អន្តរ​សភា IPU នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ​ដល់​ថ្ងៃ​ទី១៨​ខែតុលា ឆ្នាំ២០១៨​នេះ។

វត្តមានរបស់លោក​ សម រង្ស៊ី អតីតប្រធានបក្សប្រឆាំងនៅកម្ពុជាក្នុងមហា​សន្និបាតនេះ បានធ្វើ​ឱ្យ​​គណៈ​ប្រតិ​ភូសភា​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​សប្បាយ​ចិត្ត​សោះ​ឡើយ​។

គួររំលឹកថា កាលពីម្សិលមិញ ឯកឧត្តម ឡេង ​ប៉េងឡុង​ អគ្គលេខាធិការរដ្ឋសភាជាតិបានអះអាងថាគណៈប្រតិភូសភាកម្ពុជានឹងតវ៉ាចំពោះការអញ្ជើញលោក សម រង្ស៊ី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post