header ads

Sponsor

រិទ្ធី

លោក លី សេង សហ​ប្រធាន​នៃ​សហគមន៍​អ្នក​ផលិត​អំបិល​កែប​ និង​កំពត បានថ្លែងថា៖ កម្ពុជានឹងនាំចូលអំបិល៣ម៉ឺនតោនពីប្រទេសចិន នៅចុងឆ្នាំ២០១៨ នេះ។ បច្ចុប្បន្ន​អំបិល​ក្នុង​ស្តុក​នៅ​សល់​ប្រហែល​៨ ០០០​តោន​សម្រាប់​ដំណើរ​ការ​ប្រើ​ប្រាស់​២ខែ​ទៀត​ប៉ុណ្ណោះ ពី​ពេល​នេះ​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៨។​ បន្ទាប់​ពី​សហគមន៍​អ្នក​ផលិត​អំបិល​កម្ពុជាទទួល​បាន​ការ​យល់​ព្រមជាគោលការណ៍​ពី​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម​។

លោក លី សេង បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា៖ សហគមន៍​អ្នក​ផលិត​អំបិល​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី២៥ ខែ​តុលា ខាងមុខ ដើម្បី​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​អំបិល​៣ម៉ឺន​តោន​ពី​ប្រទេស​ចិន ដែល​អំបិល​នេះ នឹង​ដឹក​មក​ដល់​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ​ ហើយប្រទេស​ចិន​ជា​អ្នក​រ៉ាប់​រងក្នុង​ការ​ដឹក​ជញ្ជូន​មក​ឱ្យ​កម្ពុជា។​

លោក លី សេង បញ្ជាក់ដូច្នេះថា៖ អំបិល​ដែលគ្រោងនាំ​ចូល​ពី​ចិន​នេះគេធានា​បាន​គុណភាព ​និង​តម្លៃ​សមរម្យ ព្រោះ​អំបិល​នោះទាញ​ចេញ​ពី​ប្រភព​ទឹក​សមុទ្រ​ដូច​កម្ពុជា​ដែរ ដែល​ផ្ទុយ​ពី​ប្រទេស​ជិត​ខាង​កម្ពុជា ដែលអំបិល​ផលិត​ចេញ​ពី​រ៉ែ​ទាញ​ចេញ​ពី​ក្នុង​ដី​។

បញ្ហាកង្វះ​អំបិល​ក្នុង​ការ​ប្រើ​ប្រាស់​សម្រាប់​ឆ្នាំ​ក្រោយ​ ​បណ្ដា​មក​ពី​កត្តា​អាកាសធាតុ​ ដែល​មាន​ភ្លៀង​ធ្លាក់​ជាប់​មិន​ដាច់​។

សូម​បញ្ជាក់​ថា កម្ពុជា​មាន​ស្រែ​អំបិល​ជាង​៤ ៦០០​ហិចតា​នៅ​ក្នុង​ខេត្ត​កំពត ​និង​កែប ដោយ​មាន​កសិករ​ធ្វើ​អំបិល​ជាង​២០០​គ្រួសារ​។ តម្រូវការ​អំបិល​សម្រាប់​ប្រើប្រាស់​នៅប្រទេសកម្ពុ​ជាមានប្រមាណ​១០​ម៉ឺន​តោនក្នុង​មួយឆ្នាំៗ​។ នេះ​មិនមែនជា​លើក​ទី១ទេ ដែល​កម្ពុជា​នាំចូល​អំបិល​ពី​ប្រទេសចិន​ កាលពីឆ្នាំ​២០០៩​ នាំចូលពី​ប្រទេស​ចិនចំនួន ​២០ ០០០​តោន ក្នុងតម្លៃ២.២​លាន​ដុល្លារ។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post