header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីម្នាក់ បើករថយន្តឡិចស៊ីស ១គ្រឿង គេចពីម៉ូតូ ១គ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុកជាមួយនិងរបាំងថ្ម ធ្លាក់ចូលក្នុងលូទឹកស្អុយ និងផ្ទុះកង់មុខផ្នែកខាងឆ្វេង និងបណ្ដាលឲ្យរងរបួសខ្លួនឯង កាលពីវេលាម៉ោង១១៖៥០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ១០៥ ត្រង់ចំណុចទល់មុខនឹងហាងលក់សំបកទូរស័ព្ទហេឡូហ្វរយូ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX-330 ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6183 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយសារតែមិនចង់ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ទើបនារីដែលជាម្ចាស់រថយន្តបានសម្រេចចិត្តកាច់ចង្កូតគេចចេញពីម៉ូតូខាងលើ ក៏ជ្រុលចង្កូតទៅបុកជាមួយរបាំងថ្មពេញទំហឹង បណ្តាលឲ្យផ្ទុះកង់ផ្នែកខាងមុខ និងរងការខូចខាតយ៉ាងដំណំ រីឯរបាំងថ្មបានខ្ទាតធ្លាក់ចូលក្នុងលូទឹកស្អុយ នឹងបណ្តាលឲ្យនារីម្នាក់ ដែលជាអ្នកបើកបរនោះបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយសំណង លើការខូចខាតទ្រព្យសម្បត្តិរដ្ឋពេលក្រោយទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post