header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាម និងមានពោះវៀនធ្លាយ​ចេញមកក្រៅផងនោះ ដោយសារតែបុរសជាប្តីចិត្តសាហាវ ទាញកាំបិតផ្គាក់កាប់ប្រហារគ្មានប្រណីដៃ ក្រោយពី​ខឹងប្រពន្ធ និងម្តាយក្មេក គ្រោងប្តឹងសមត្ថកិច្ចចាប់ខ្លួន រឿងប្រើប្រាស់គ្រឿងញៀនហាមមិនស្តាប់។

ហេតុការណ៍ប្តីចិត្តសាហាវកាប់ប្រហារប្រពន្ធគ្មានអាសូរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិឃ្លាំង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានឲ្យដឹងថា បុរសជាប្តីចិត្តកំណាចនោះ​ ឈ្មោះ ម៉ាន់​​​​​ ធុន អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកប្រពន្ធឈ្មោះ អុល ថន អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោក​ស្នងការ បានបញ្ជាក់ថា បានជាបុរសចិត្តសាហាវខាងលើ ដាច់ចិត្តទាញកាំបិតផ្គាក់ កាប់ប្រពន្ធខ្លួនដូចកាប់សត្វធាតុនោះ បណ្តាលមកពីកន្លងមកបុរសជាប្តី (ជនដៃដល់)ខាងលើនេះ តែងតែរកលុយបានហើយ មិនយកមកផ្គត់ផ្គង់ក្រុមគ្រួសារនោះទេ បែរជាយកលុយ ដែលរកបាននោះ ទៅទិញថ្នាំញៀនយកមកប្រើប្រាស់ទៅវិញ បើទោះបីជាប្រពន្ធ និងម្តាយឪពុកដាស់តឿនយ៉ាងណាក៏ដោយ ក៏បុរសខាងលើមិនព្រមភ្ញាក់ខ្លួនឡើយ ដោយអស់វិធីសាស្រ្ត និងធ្វើការអប់រំណែនាំអូសទាញបុរសខាងលើនោះ។ ស្រាប់តែប្រពន្ធ និងម្ដាយក្មេកបាននិយាយទៅកាន់បុរសជាប្តី និងកូនប្រសារនោះថា បើមិនព្រមកែខ្លួន ហើយឈប់ប្រើប្រាស់គ្រឿងញៀនតទៅទៀតនោះទេ ពួកគាត់និងដាក់ពាក្យប្ដឹងឲ្យ​សមត្ថកិច្ចមកចាប់ខ្លួនរូបគេយកទៅអប់រំ និងដាក់ពន្ធនាគារ ពីបទជក់គ្រឿងញឿនហើយ។ គ្រាន់តែបានឮពាក្យនេះចេញពីប្រពន្ធ និងម្តាយក្មេកភ្លាមៗ បុរសចិត្តសាហាវបានស្ទុះទៅទាញកាំបិតផ្គាក់មកកាប់ចិញ្ចាំប្រពន្ធ ជាច្រើនកន្លែង ធ្លាយពោះថែមទៀតផង ប្រកាច់ស្លាប់នៅក្នុងថ្លុកឈាម សំណាងល្អម្តាយក្មេងរត់គេចខ្លួន បានសាច់ញាតិ និងអ្នកជិតខាងជួយ និងឃាត់ខ្លួនបុរសជាប្តីចិត្តសាហាវរូបនោះ ប្រគល់ឲ្យ​នគរបាលស្រុកឧដុង្គភ្លាមៗ ដើម្បីធ្វើការសាកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post