header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរំលោភលើក្មេងស្រីអនិតិជន បានសម្រេចរហូត៣ដង។ ការឃាត់ខ្លួនជនសង្សយ័រូបនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ គង់ គា ប្រធានការិយាលយ័ជួញដូរមនុស្ស និងការពារ​អនិតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យ​ដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ព្រីត មាន ភេទប្រុស អាយុ៣៧ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ភ.ន ទ.ច អាយុ១២ឆ្នាំ រស់នៅផ្ទះជាមួយគ្នានៅភូមិឃុំខាងលើ។

លោក គង់ គា បានឲ្យ​ដឹងទៀតថា ករណីជនសង្ស័យរំលោភក្មេងស្រីរងគ្រោះ គឺមានចំនួន៣លើក លើកទី១ នៅខ្ទមស្រែ កាលអំឡុងឆ្នាំ២០១៧ ប៉ុន្តែមិនទាន់ស៊ី​ជម្រៅ លើកទី២ ឆ្នាំ២០១៨ នៅលើផ្ទះជនរងគ្រោះបានសម្រេច។ ក្រោយរំលោភបានសម្រេច ជនសង្ស័យបានចាកចេញពីផ្ទះជនរងគ្រោះរហូត លុះលើកទី៣ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានរំលោភលើជនរងគ្រោះម្តងទៀត នៅលើផ្ទះជនរងគ្រោះ ដោយម្តាយជនរងគ្រោះជាប់រវល់ការងារនៅក្រោមផ្ទះ ចៃដន្យបងថ្លៃជនរងគ្រោះឡើងទៅទាន់ ក៏បង្កការភ្ញាក់ផ្អើល និងធ្វើការឃាត់ខ្លួនប្រគល់ឲ្យ​សមត្ថកិច្ចតែម្តង។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post