header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្ត Lexus RX300 បើកចុះពីស្ពាន ទៅបុកពីក្រោយរថយន្ត CHEVROLET MINI ហើយរុញទៅបុកជាមួយនឹងរថយន្ត Highlander មួយគ្រឿងទៀត​ ហើយបន្តទៅបុកជាមួយនឹងរថយន្ត Lexus 570 ស៊េរីទំនើបមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្ត​ CHEVROLET MINI ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ​ រីឯរថយន្ត៣គ្រឿងទៀត រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយយ៉ាងដំណំ​ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃសុក្រ​ ទី៥ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើស្ពានអាកាសក្បាលថ្នល់ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ​ខេមប៉ុស្តិ៍​ដឹងថា នៅមុនពេលកើតហេតុ​ ខណៈដែលចរាចរណ៍កំពុងមានការកក​ស្ទះ និង​មមាញឹក​ គេឃើញ រថយន្ត Lexus RX300 ពណ៌ស្ករ​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AQ-0032 បើកបរដោយបុរសម្នាក់​ រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់​ទៀត ធ្វើដំណើរក្នុងទិសដៅ​ ពីជើងទៅត្បូង ខណៈបើកចុះពីលើស្ពាន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត CHEVROLET MINI ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AQ-3821 បើកបរដោយ​យុវតីរូបស្រស់២នាក់បងប្អូន ហើយរុញទៅបុកជាមួយនឹងរថយន្ត Highlander មួយគ្រឿងទៀត​ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ​ 2AA-0164 បើកបរដោយបុរស៣នាក់ ហើយបន្តទៅបុកជាមួយនឹងរថយន្ត Lexus 570 ស៊េរីទំនើបមួយគ្រឿងទៀត (មិនចាំស្លាកលេខ​) បណ្ដាលឲ្យរថយន្ត​ CHEVROLET MINI ខូចខាត​ខ្លាំងជាងគេ គឺខ្ទេចផ្នែកខាងមុខយ៉ាងដំណំ​ រីឯរថយន្ត៣គ្រឿងទៀត រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយបន្តិចបន្តួច ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍​ រួចឲ្យភាគីរថយន្តទាំង៤គ្រឿង​ បើកចុះមកអែបក្បែរចិញ្ចើមផ្លូវ​ ដើម្បីដោះស្រាយគ្នាមួយជំហានសិន ព្រោះចរាចរណ៍កំពុងមានការកក​ស្ទះ និង​មមាញឹក​ យ៉ាងខ្លាំង ដោយមិនចង់វែងឆ្ងាយ​ និងមិនខូចខាតអ្វីធ្ងន់ទេ​ ម្ចាស់រថយន្ត​ស៊េរីទំនើប Lexus 570 ក៏បានបន្តដំណើរទៅមុខបាត់ទៅ​ (ដោយមិនទាមទារសំណងអ្វីនោះទេ) ។

ក្រោយមក នៅសល់រថយន្តរងគ្រោះ២គ្រឿងទៀត បានហៅ​តំណាង និងបងប្អូនមកជួយ​ចរចា និងដោះស្រាយគ្នា ជិតកន្លះម៉ោង​រួចមក​ បុរសដែលជាម្ចាស់រថយន្ត​ Lexus RX300 បង្កហេតុនោះ បានព្រមសងថ្លៃខូចខាតទៅកាន់រថយន្ត Highlander និងធានាយករថយន្ត CHEVROLET MINI ទៅជួសជុលឲ្យ ដើម្បីបញ្ចប់រឿង​ នៅកន្លែងកើតហេតុជាមួយគ្នា​ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post