header ads

Sponsor

រិទ្ធី

គណៈប្រតិភូ​កម្ពុជា​ដែល​មាន​សមាជិក​ចំនួន​៥​រូប ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​នៃ​សភា​អាស៊ី-អឺរ៉ុប​លើក​ទី១០ ដែល​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល ​ប្រទេស​បែលហ្ស៊ិក ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃទី២៧-២៨ ខែ​កញ្ញា​ កន្លងទៅដែល​ផ្តោត​លើ​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន សម្រាប់​តំបន់​អាស៊ី និង​អឺរ៉ុប​។

នៅទីនោះមានភាពចម្រូង​ចម្រាស​បាន​កើតឡើង​នៅពេល​ដែល​លោកស្រី មួរ សុខហួរ អតីតអនុប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលបាន​ទៅ​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​ ឈាង វុន​។ ភាពចម្រូងចម្រាសនោះគឺ ឯកឧត្តម ឈាង វុន ​បាន​បណ្ដេញ​​លោកស្រី​ មូរ សុខហួរ ចេញពីសាលប្រជុំសភាអឺរ៉ុប។ ភ្លាមៗនោះ លោកស្រី​ មួរ សុខហួរ បានធ្វើការផ្សាយផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុក លោកស្រីបាន​សម្តែង​​ការសោកស្ដាយ​ និង​ចោទ​ថាជា​ចរិត​របស់​​មនុស្ស​មិន​ស្រប​ច្បាប់​។

លោកស្រី​ មួរ សុខហួរ បាន​ថ្លែងពី​ក្នុង​សាលប្រជុំ​សភា​អឺរ៉ុប​ថា​លោកស្រី​មាន​​ការសោកស្ដាយ​ណាស់ ដោយលោកស្រីបាន​ទៅ​ជម្រាប​សួរ​គណៈប្រតិភូ​នៃ​ប្រទេស​កម្ពុជា ខ្ញុំ​ជម្រាប​សួរ​ឯកឧត្តម ឈាង វុន ក្នុង​នាម​ជា​ខ្មែរ​ដូចគ្នា។

លោកស្រីសង្កត់ធ្ងន់ថា ​លោក ឈាង វុន បាន​ប្រើ​ភាសា និង​ឥរិយាបថ​មិន​សមរម្យ នៅពេល​លោកស្រី​ព្យាយាម​ទៅ​សម្តែង​ការគួរសម​ក្នុង​នាម​ជា​ខ្មែរ​ដូចគ្នា​ដែល​ជួបគ្នា​នៅឯ​ក្រៅ​ប្រទេស​។

ឯកឧត្តម ឈាង វុន សង្កត់ធ្ងន់ថា ​តាមពិត​គាត់​(លោកស្រី សុខហួរ) ចង់​មក​បន្លំ​ខ្លួន​អង្គុយ​អាសនៈ​កម្ពុជា គាត់​ឱ្យ​គេ​ជូន​មក​ដល់​ខ្ញុំ​សួរ​គាត់​ថា គាត់​មក​ធ្វើ​អី​? គាត់​បែរ​ជា​ថា គាត់​មក​សម្តែង​ការគួរសម​ជាមួយ​ខ្ញុំ ខ្ញុំ​ថា ខ្ញុំ​អត់​ទទួល​ទេ​។

កាលពីថ្ងៃទី០៣ ខែតុលា ​គេហទំព័រ​ទំព័រ​ហ្វេសប៊ុក​របស់រដ្ឋសភា​កម្ពុជា​ ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ទាក់ទង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា ​ដោយ​ក្នុង​នោះ​ឯកឧត្តម ឈាង វុន ​បាន​ថ្លែងថាគណៈប្រតិភូ​កម្ពុជា​បាន​ទទួល​ស្វាគមន៍​ពី​សភា​នៃ​ប្រទេស​អឺរ៉ុប​ដែល​ចូល​តាម​ច្រក​ទ្វារធំ​ហើយ​លោក​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ជា​​ជោគជ័យ​របស់​សភា​កម្ពុជា​ និង​ជា​ជោគជ័យ​របស់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែរ​។

ឯកឧត្តម ឈាង វុន បានបញ្ជាក់យ៉ាងច្បាស់​ថា​៖ ​ប្រទេស​នៅ​លើ​សកលលោក​តាមរយៈ​សភា​អាស៊ី-អឺរ៉ុប​នេះ​បញ្ជាក់​ថា​កម្ពុជា​យើង​កំពុង​តែ​ដើរ​នៅលើ​ផ្លូវ​ត្រូវ​។ យើង​មាន​មោទនភាព​ដែល​អង្គការ​សហប្រជាជាតិ​បាន​វាយតម្លៃ​លើ​ប្រទេស ៣៨ ដែល​រំលោភ​សិទ្ធិមនុស្ស​ ប៉ុន្តែក្នុង​នោះ​គ្មាន​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​។

​ឯកឧត្តម ឈាង វុន បានទទួល​ស្គាល់​ថា ឯកឧត្តមពិត​ជា​បាន​បណ្ដេញ​លោកស្រី សុខហួរ ចេញ​មែន​ដោយសារ​តែ​ប្រតិភូ​របស់​ឯកឧត្តមគឺជា​តំណាង​ស្របច្បាប់​តែ​១​គត់​របស់​កម្ពុជា​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។

នេះជាវីដេអូរបស់លោកស្រី សុខហួរ សម្តែងការសោកស្តាយចំពោះកាយវិការនិងពាក្យសម្តី ឯកឧត្តម​ ឈាង វុន​៖

វីដេអូរបស់រដ្ឋសភាកម្ពុជា បង្ហាញពីលទ្ធផល​កិច្ចប្រជុំ​ភាព​ជា​ដៃគូ​នៃ​សភា​អាស៊ី-អឺរ៉ុប​លើក​ទី១០៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post