header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តដឹកម្នាងសិលាសង្ស័យដឹកលើសទម្ងន់ ពេលចុះចំណោតផ្លូវធ្លាក់ជង្ហុគ ក៏ក្រឡាប់តែម្តង សំណាងល្អមិនមានអ្នករបួស។ ករណីនេះបង្កការភ្ញាក់ផ្អើកាលពីវេលាម៉ោង៩៖២០នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២០១១ កែងផ្លូវបេតុង ខាងជើងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន សាមគ្គី ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកបើករថយន្តខាងលើមិនត្រូវបានប្រាប់ពីអត្តសញ្ញាណ។

ប្រភពនៅកន្លែកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើម៉ាក ហ៊ីយ៉ា់ដាយ ដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3785 លើរថយន្តដឹកសន្លឹកម្នាងសិលាពេញ ដោយបើកបរមកពីជើងទៅត្បូង តាមផ្លូវ២០១១។ លុះមកដល់ចំណុចខាងលើ រថយន្តបានព្យាយាមបត់ស្តាំមកផ្លូវបេតុងវិញ ក៏បានធ្លាក់ជង្ហុគជិតនោះ គាប់ជួនរថយន្តដឹកធ្ងន់ផង ក៏ផ្អៀងក្រឡាប់តែម្តង សំណាងល្អមិនមានអ្នករបួស។

ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចមូលដ្ឋានបានចុះដល់គោលដៅខាងលើ ជួយសម្រួលចរាចរណ៍កកស្ទះ ដោយសារការក្រឡាប់រថយន្តខាងលើ មិនមានប៉ះពាល់អ្នកដំណើរសមត្ថកិច្ចបានឲ្យម្ចាស់រើបន្ទះម្នាងសិលាចេញ និងរករថយន្តមកស្ទូច ដោយខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post