header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ផ្អើលសមត្ថកិច្ច និងកម្លាំងកងរាជអាវុធហត្ថ ចុះអន្តរាគមន៍ទាំងយប់ នៅចំណុចក្លិប DOS Phnom Penh ដែលមានករណីមនុស្សពីរក្រុម វាយគ្នាយ៉ាងផ្អើល ដោយមិនដឹងមូលហេតុ បង្កឲ្យមានអ្នករងរបួសបែកក្បាល២នាក់ នៅវេលាម៉ោង១២យប់រំលងអធ្រាត ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ សិ្ថតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលគឃើញហេតុការណ៍សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្មេងទំនើង២ក្រុម ក្នុងនោះមានមួយក្រុមមានគ្នាប្រហែលជា៥នាក់ នឹងមួយក្រុមទៀត មានគ្នាប្រហែលជា៥នាក់ ហើយពួកគេទាំងនោះ បានចូលទៅក្នុងក្លិប DOS Phnom Penh រាំលេង លុះពេលដែលពួកគេទាំង២ក្រុមនោះចេញមកវិញ ក្នុងសភាពស្រវឹងស្រារៀងៗ ហើយមិនដឹងថា ពួកគេមានជម្លោះរឿងអីនោះទេ បានជាចេញមកមុខក្លិប រួចក៏វាយគ្នាផ្អើលទៅដល់សមត្ថកិច្ច រួមនឹងអាវុធហត្ថខណ្ឌចំការមន ចុះមកកន្លែងកើតហេតុដើម្បីធ្វើការអន្តរាគមន៍ ហាមឃាត់កុំឲ្យឈ្លោះប្រកែកគ្នាជាបន្តទៀត ប៉ុន្តែនៅក្នុងហេតុការណ៍នោះ ភាគីទាំងសងខាងរងរបួសដូចគ្នា​ ម្នាក់បែកក្បាល នឹងម្នាក់ទៀតពកក្បាល។

ប៉ុន្តែភ្លាមៗនោះ សមត្ថកិច្ចក៏បានធ្វើការឃាត់រថយន្តឡិចស៊ីស ពណ៌ស មួយគ្រឿង យកមករក្សាទុកបណ្ដោះអាសន្នផងដែរ តែក្រោយពីមានការសម្របសម្រួល សមត្ថកិច្ចក៏ប្រគល់សោឲ្យម្ចាស់រថយន្តវិញ ដោយសារតែមានការយល់ច្រឡំ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងសុខចិត្តទៅពេទ្យព្យាបាលរបួសដោយខ្លួនឯងរៀងៗខ្លួន ដើម្បីបញ្ចប់រឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post