header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា ចាប់ពេលនេះតទៅ ឈប់ឆ្លើយឆ្លងជាមួយទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិទៀតហើយ ពីព្រោះគ្មានផលប្រយោជន៍ អ្វីសម្រាប់ប្រទេសជាតិ គឺមានតែខាតបង់ទៅវិញ។

ការលើកឡើងរបស់ សម្ដេចតេជោ បែបនេះបន្ទាប់ពីទណ្ឌិត សម រង្ស៊ី តែងតែលើកឡើងពីពាក្យឌឺដងមកកាន់សម្តេច តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ក្នុងគោលបំណងបញ្ឆេះកំហឹង និងបញ្ឈឺមកសម្តេច ដើម្បីឲ្យសម្តេចឆ្លើយតបទៅវិញ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ចំនួន១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ ក្នុងខេត្តកណ្តាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចតេជោ មានប្រសាសន៍ថា “ថា ខ្ញុំមិនឆ្លើយតបជាមួយអ្នកណាទាំងអស់ (សម រង្ស៊ី) អាជើង រពឹសដៃ រពឹសជើង រពឹសមាត់ ដើម្បីឲ្យខ្ញុំត កុំសង្ឃឹម។ ខ្ញុំត្រូវនិយាយអំពីបញ្ហាកម្មករ នៅកន្លែងនេះ វាមានពេលល្អជាង”។

ក្នុងពិធីបិទសន្និបាតលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជ (ស.ស.យ.ក) សម្តេចតេជោក៏បានថ្លែងដោយមិនបញ្ចេញចំឈ្មោះលោក សម រង្ស៊ី ថា មានអាមួយនោះ វាតែងតែលើកឡើងមកក្នុងន័យឌឺដងមកកាន់សម្តេច ដើម្បីឲ្យសម្តេចឆ្លើយតប។ ប៉ុន្តែសម្តេចថ្លែងថា មានអ្នកជំនាញប្រាប់មកសម្តេច ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី នេះ ដើម្បីឲ្យសម្តេចឆ្លើយតបទៅវិញតែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post