header ads

Sponsor

រិទ្ធី

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្នើឱ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បង្កើនល្បឿនក្នុងការប្រមូល និងដឹកសំរាមចេញឱ្យអស់ពីក្រុងមុនពិធីបុណ្យឆ្លងឆ្នាំសាកល ២០១៨ចូលមកដល់។ សំណើនេះធ្វើឡើងក្នុងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្តម យន្ត មីន បានប្រាប់អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង ថាត្រូវលៃលករកឡានធំៗដឹកសំរាមចេញពីក្រុងឱ្យបានស្អាតម្តងនាខែចុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ជាការឆ្លើយតបនឹងបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានពន្យល់ថា ដោយសារក្រុមហ៊ុនប្រមូលសំរាមមានរថយន្តតិច កម្មករតិច ទីលានចាក់សំរាមនៅឆ្ងាយ ផ្លូវចូលទៅកន្លែងចាក់សំរាមលំបាកខ្លាំង ណាមួយទៀតបរិមាណសំរាមមានការកើនច្រើនយ៉ាងគំហុកពេក ស្របពេលដែលក្រុងព្រះសីហនុមានការអភិវឌ្ឍគំហុកដែរ។

គួររំលឹកថា លោក អ៊ី សុខឡេង ធ្លាប់បញ្ជាក់ថាក្រុមហ៊ុន KSWM ចាប់ពីពេលនេះតទៅប្រសិនបើគ្មានលទ្ធភាពប្រមូលហើយនៅតែធ្វើឱ្យពលរដ្ឋរិះគន់ ក្រុងនឹងធ្វើកិច្ចសន្យាព្រមាន១ដង ២ដង ៣ដង បើនៅតែមិនអាចធ្វើបានល្អ ក្រុងនឹងបញ្ចប់កិច្ចសន្យាប្រមូលសំរាមនៅក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុប្តេជ្ញាការពារនិងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យខាងទៅបាន។

សូមបញ្ជាក់ថាសំរាមនៅក្នុងក្រុងព្រះសីហនុបានកើនឡើងចាប់ពី១២០​តោនទៅ៣៧០​តោនឬ ៤០០តោន ក្នុងមួយថ្ងៃ ខណៈឡានដឹកសំរាមមានតែ១៧​គ្រឿង ប៉ុណ្ណោះហើយ លោកអភិបាលក្រុងព្រះសីហនុ ធ្លាប់បានស្រែកក្ដែងៗ នៅចំពោះមុខប្រជ ពលរដ្ឋថានឹងដោះស្រាយបញ្ហាសំរាមឱ្យបានហើយ លោកបានអះអាងទៀតថា ប្រសិនបើក្រុមហ៊ុន KSWM មិនអាចគ្រប់គ្រងសំរាមក្នុងទីក្រុងបានទេ លោកនឹងជ្រើសរើសក្រុមហ៊ុនថ្មីដើម្បីប្រតិបត្តិការប្រមូលសំរាមវិញ​ម្ដង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post