header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ខេត្តកោះកុង នឹងទទួលភារៈធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដោយក្រសួងទេសចរណ៍ ហើយដើម្បីអ្វីៗទាំងអស់មានភាពល្អប្រសើរ សម្រាប់ពិធីបុណ្យប្រចាំឆ្នាំ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរមួយនេះ ជារឿយៗរដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងតែលើកឡើងពីបញ្ហាសណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងលក់អាហារទាំងអស់ ដោយហាមប្រាមកុំឲ្យដំឡើងថ្លៃ។

ទាក់ទិនទៅនឹងបញ្ហានេះ បើតាមក្រសួងទេសចរណ៍ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានបញ្ជាក់ថា ក្រុមការងារកំពុងដោះស្រាយបញ្ហាសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាតម្រូវការនានា ជូនភ្ញៀវទេសចរក្នុងឱកាសបុណ្យសមុទ្រនេះ  ដោយសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាតម្រូវការនានា នឹងរៀបរយឲ្យរួចជាស្រេចមុនព្រឹត្តិការណ៍នេះមកដល់។

សូមជម្រាបជូនថា ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកោះកុង កំពុងពន្លឿនការងារស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឲ្យពលរដ្ឋ ងាយស្រួលធ្វើដំណើរទៅទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post