header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកទឹកចិត្តដល់សណ្ឋាគារណា ដែលប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងការទាក់ទាញភ្ញៀវ។ នេះបើតាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើង នៅថ្ងៃទី១៩ ខែវិច្ឆិកានេះថា “នៅសណ្ឋាគារណា ដែលប្រើផលិតផលក្នុងស្រុកច្រើន ត្រូវឲ្យតម្លៃច្រើនទៅសណ្ឋាគារនោះ -សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃច័ន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨”។

ចំណែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងលើបណ្តាញសង្គមថា អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថា "យើងត្រូវរួបរួមទាំងអស់គ្នា ក្នុងកិច្ចបង្វែរ ឬផ្ទេរមុខរបរគេ ចេញពីមុខរបរចាស់ ដូចជា កាប់ឈើ បាញ់សត្វ ធ្វើធ្យូងជាដើម ឲ្យក្លាយជាការប្រកបមុខរបរផ្សេង ក្នុងវិសាលភាព នៃទស្សនាចរធម្មជាតិ"។

សម្តេច បានលើកអនុសាសន៍ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នធនាគារ រៀបចំកម្មវិធីឥណទាន ជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋ បង្កើតមុខរបរពាក់ព័ន្ធថ្មីនេះ នោះរាប់ទាំង S.M.E ផងដែរ។ យន្តការអំពាវនាវឲ្យយកចិត្តទុកដាក់នាំចេញនៅនឹងកន្លែង សម្រាប់ប្រជាពលរដ្ឋផលិត នូវផលិតផល ដើម្បីផ្តល់ដល់សណ្ឋាគារ ឬទីផ្សារ ក្នុងកិច្ចទ្រទ្រង់វិស័យទេសចរណ៍ (ក្រសួងកសិកម្ម ត្រូវនាំមុខ)។ កុំឲ្យកម្ពុជា ជាទីកន្លែងជំរកភេរវកម្មឲ្យសោះ កម្លាំងប្រដាប់អាវុធរបស់យើង ត្រូវខិតខំធ្វើការនេះឲ្យបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post