header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា កងទ័ពកម្ពុជាដាច់ខាត មិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយ ប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា “តើកម្ពុជាមានការចាំបាច់រំលោភរដ្ឋធម្មនុញ្ញខ្លួនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជាឬទេ? តើកម្ពុជាត្រូវការកងទ័ពបរទេសដើម្បីច្បាំងជាមួយអ្នកណា? ហើយខ្ញុំមិនត្រូវការឲ្យបរទេសមកច្បាំងគ្នានៅលើទឹកដីកម្ពុជាដូចកាលពីអតីតកាលទេ ក៏ដូចជាមិនត្រូវការឲ្យកម្ពុជាជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬ អាវុធឡើយ។ យើងចង់ចងមិត្តជាមួយគ្រប់ប្រទេសលើសកលលោក។ កងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធា ជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ - ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅពេលចាប់ផ្តើមសម័យប្រជុំគណរដ្ឋមន្ត្រីនាថ្ងៃច័ន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨”។

សូមរំលឹកថា តាមរយៈសេចក្ដីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ឈុំ សុជាតិ អះអាងថា “ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋឯករាជ្យ អព្យាក្រឹត្យអចិន្ដ្រៃយ៍ មិនចូលបក្សម្ព័ន្ធ ដូចមានចែងក្នុងមាត្រា៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងថែរក្សាសុខសន្ដិភាព ជូនប្រជាពលរដ្ឋ និងទប់ស្កាត់ការប៉ុនប៉ង ទាំងឡាយ ដែលអូសទាញនាំឲ្យប្រទេសធ្លាក់ ទៅក្នុងសង្គ្រាមជាថ្មី ដើម្បីធ្វើយ៉ាងណាបន្ដការ អភិវឌ្ឍជាតិឲ្យមានការរីកចម្រើនទៅមុខ ដូច្នេះហើយកម្ពុជាមិនបានចូលរួមជាមួយសង្គ្រាមត្រជាក់ណាមួយ ឬអនុញ្ញាតឲ្យបរទេសណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើមូលដ្ឋានយោធា ដូចដែលព័ត៌មានក្លែងក្លាយទាំងនោះបានផ្សាយចោទប្រកាន់ទេ”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post