header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ករណីចាប់ជនបរទេស ដែលបានអាក្រាតកាយ នៅមាត់សមុទ្រអូឈើទៀល ទើបតែបង្កការភាពភ្ញាក់ផ្អើលតាមសង្គមហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗថ្មីៗនេះ គឺកើតឡើងតាំងពីអំឡុងឆ្នាំ ២០០៦-២០០៧ ហើយត្រូវបានសាព័ត៌មានជាភាសាអង់គ្លេស ឈ្មោះថា  Cambodia Expats Online នៅថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០១៥ យមកផ្សាយម្តង និង Troll Cambodia 2017 យកមកផុសកាលពីថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៦ ម្តងទៀត។

ក្នុងការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បច្ចុប្បន្នក្រោយពីមានព័ត៌មាននេះផ្ទុះឡើងម្តងទៀត បានអោយដឹងថា កាលនោះជនបរទេសនេះ គឺមានសភាពស្រវឹងជោគជាំខ្លាំងបាត់បង់ស្មារតី ម្ចាស់ការគ្រប់គ្រងខ្លួងឯង និងបានដើរស្រាតបង្កការអុកឡុកតាមអាហារដ្ឋានតាមឆ្នេរអូរឈើទាល និងបង្កការរំខាន បង្កជម្លោះជាមួយភ្ញៀវទេសចរដទៃទៀត ជាហេតុនាំអោយប្រជាពលរដ្ឋជាអាជីវករ និងអ្នករត់ម៉ូតូឌុប ដែលនៅជិតនោះចាប់ចងប្រគល់អោយនគរបាលប៉ុស្តិ៍ និងអធិការខណ្ឌមិត្តភាព (ដែលបច្ចុប្បន្ននេះជាក្រុងព្រះសីហនុ) នាំខ្លួនយកមកអប់រំណែនាំរួចរាល់ហើយ ហើយចាប់តាំងពីពេលនោះមកខាងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបានចុះធ្វើការណែនាំរឹតបន្តឹងភាពប្រាស្រ័យទាក់ទងរវាងកងកម្លាំងប្រដាប់អាវុធ និងភ្ញៀវជាតិ និងអន្តរជាតិ វិន័យកងកម្លាំងសមត្ថកិច្ច និងសីលធម៌ ដើម្បីបញ្ជៀសករណីណា ដែលបង្កអសន្តិសុខសង្គម និងបង្កអោយបំផ្លាញដល់វប្បធម៌ប្រទេសជាតិយើង។

សូមបញ្ជាក់ថា នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងក្នុងមាត្រាទី២៤៩ដែរ ដែលចែងពីបទបង្ហាញកេរភេទជាសាធារណះអាចមើលឃើញត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ៣ខែនិងពិន័យជាប្រាក់ពី១០០០០០៛និង៥០០០០០៛។

ដូច្នេះសូមបងប្អូនពូមីងប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបជាព័ត៌មាន ហើយមេត្តាចូលរួមគ្នាក្នុងន័យជាខ្មែរដូចគ្នាទាំងក្នុងបណ្តាញសង្គមនានា​ ទាំងក្រៅបណ្តាញសង្គម ចូលរួមសហការផ្តល់ពត៌មានពិត និងលើកស្ទួយមុខមាត់ខេត្តព្រះសហីនុ និង ប្រទេសជាតិយើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post