header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រី២នាក់ជាដៃគូររស៊ីជាមួយគ្នា ហើយដែលធ្លាប់តុលាការចាប់ដាក់គុកម្ដងម្នាក់ ដោយសារតែបែកបាក់ទាស់គ្នាបែកផ្សែងរឿងលុយកាក់រាប់លានដុល្លារ ម្នាក់រត់មកប្ដឹងតុលាការរាជធានី ម្នាក់រត់ទៅប្ដឹងនៅតុលាការខេត្តកំពង់ស្ពឺ បានបកស្រាយខុសៗគ្នា បន្ទាប់ពីពួកគាត់ទើបចេញពីពន្ធនាគារក្ដៅៗនៅឡើយ។

អ្នកស្រីឌុក ចន្ទ័រស្មី អាយុ៣៦ឆ្នាំ ដែលជាម្ចាស់លុយជាង២លានដុល្លាអាមេរិក ដែលត្រូវកូនបំណុលប្តឹងបកនៅតុលាការខេត្តកំពង់ស្ពឺថា អ្នកស្រីបានក្លែងឯកសារស្នាមមេដៃ និងកិច្ចសន្យាខ្ចីប្រាក់នោះ បានអះអាងថាជារឿងមិនពិតទេ ព្រោះអ្នកស្រីមានឯកសារដើមត្រឹមត្រូវ។

អ្នកស្រី ឌុក ច័ន្ទរស្មី ពីមុនគឺជាធ្លាប់ជាដៃគូរកស៊ីចងការប្រាក់ដោះបំណុលធនាគារ ជាមួយ និងឈ្មោះ ភឿង សុភ័ន  ក្រោយមក នៅដើមឆ្នាំ២០១៨ ត្រូវបានអាជីវករនៅខេត្តកំពង់ស្ពឺ ប្តឹងទៅតុលាការឲ្យចាប់ដាក់ពន្ធនាគារ។ ក្រោយមក ឈ្មោះ ភឿង សុភ័ន ត្រូវបានតុលាការដោះលែងវិញ។

បន្ទាប់មកឈ្មោះ ភឿង សុភ័ន ត្រូវសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃចាប់ខ្លួនតាមដីការបញ្ជារឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញារង គុជ គឹមឡុង សាលាដំបូងរាជធានីភ្នំពេញ ពីបទររំលោភលើសេចក្តីទុកចិត្ត តាមពាក្យបណ្តឹងរបស់អ្នកស្រី ឌុក ចន្ទ័រស្មី ក្នុងរង្វង់ទឹកប្រាក់ជំពាក់ខ្លួនមានរហូតដល់ចំនួន ១លាន៩១ម៉ឺនដុល្លាអាមេរិក និងលុយខ្មែរចំនួន ១ ៥៣០លានរៀល ហើយ បញ្ជូនទៅតុលាការកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ុន្តែ ចៅក្រមស៊ើបសួរ លោក កើត សាំង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានដោះលែង ភឿង សុភ័ន ឲ្យក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗនះដោយឲ្យតម្កល់ប្រាក់ចំនួនតែ២ម៉ឺនដុល្លាអាម៉េរិកតែប៉ុណ្ណោះ។

បន្ទាប់ពីឈ្មោះ ភឿង សុភ័ន ចេញពីគុកវិញ ជនជាប់ចោទក៏បានដាក់ពាក្យបណ្តឹងទៅអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ប្តឹង ឈ្មោះ ឌុក ច័ន្ទរស្មី ជាដៃគូររកស៊ីជាមួយគ្នាពីបទក្លែងលិខិតតែម្ដង។ សំណុំរឿងនះស្ថិតក្នុងចំណា់ការនីតិវិធរបស់តុលាការខេត្តកំពង់ស្ពឺនៅឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post