header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម ​កាលពីដើម​ស​ប្តា​ហ៍កន្លងមក កម្លាំងនគរបាល​ខេត្តមណ្ឌលគិរី​ បាន​បើក​ការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​បាន​បង្ហោះ​រូបភាព​នារី​រង​គ្រោះ​ម្នាក់ ទាំង​អាក្រាត​កាយ (​ល្វែង​ក្រោម) ភ្ជាប់​ដោយ​ពាក្យ​អង្វរ​ដល់​គ្រួសារ​នាង កុំ​បំបែកពួក​គេ​ទៀត​អី​…​។

យោង​តាម​មន្ត្រី​​សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​ឯកភាព​ពី​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត នគរបាល​ស្រុក​ពេ​ជ្រា​ដា សម្រេច​ឃាត់ខ្លួន​បុរស​ឈ្មោះ ម៉ី​ន សុ​ក្រៃ អាយុ​២៣​ឆ្នាំ ជនជាតិ​ចាម រស់នៅ​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា អតីត​ជា​គូ​ដណ្តឹង​នឹង​នារី​រង​គ្រោះ ​ដែល​មាន​វ័យ​ទើប​១៨​ឆ្នាំ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ២០១៨ នៅ​ស្រុក​ពេ​ជ្រា​ដា​តែ​ម្តង​។

ប្រភព​ឲ្យដឹង​ថា​ យោង​តាម​តម្រុយ​បាន​បញ្ជាក់​ថា ជន​បង្កពិតជា​បាន​ចាប់​នារី​រង​គ្រោះ​ថត​ប្រា​ដក​មែន​…​ ហើយ​គំរាម​​បង្ហោះ​រូប​លើ​បណ្តាញ​សង្គម​ម្តង​ហើយ ដោយ​នេះ​ជា​លើក​ទី​២​ហើយ កាល​មុន​បង្ហោះ​រួច​លុប​ចោល​វិញ​…​។ ​ដោយ​មាន​តម្រុយ​ច្បាស់​បែប​នេះ​ ទើប​តំណាង​អយ្យការ​សម្រេច​ឲ្យ​ឃាត់ខ្លួន ដើម្បី​ធ្វើការ​អង្កេត​បន្ត​​។

ជុំវិញ​ព័ត៌មាន​ខាងលើភ្នាក់ងារយើងនៅមិន​អាច​សុំ​ការ​បំភ្លឺ​ពី​គ្រួសារ​នារី​រង​គ្រោះ និងសាមី​ខ្លួន​ជន​បង្ក​​បាន​ទេ ​នា​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកានេះ។ ​ចំណែក​ជន​បង្ក ​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត ​នៅថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បី​ចាត់ការ​តាម​ច្បាប់​ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post