header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយមានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងមានការឯកភាពពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីក្រឡាបញ្ជីឈ្មោះ នួន ចំរើន នោះ នាវេលាម៉ោង៣រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះទៅ​បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម ជ្រកក្រោមអាជីវកម្មរកស៊ីដូរលុយ « ទ្រូម៉ានី » ដុះស្លែរមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដោយឃាត់ខ្លួនមនុស្សចំនួន២នាក់ (អ្នកកត់)។

ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ លឹម ហ៊ុន ភេទស្រី និងទី២ ឈ្មោះ សួស ធារិទ្ធិ ភេទប្រុស អាយុ៥៧ឆ្នាំ អ្នក​ទាំង២ ជាប្តីប្រពន្ធនឹងគ្នា ស្នាក់នៅម្តុំ ផ្សារប៉េសេ ក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ។

លោក ឌី រ័ត្នខេមរុណ បានឲ្យ​ដឹងថា  មុនឈានដល់ការចុះបង្ក្រាប គឺអាជ្ញាធរធ្លាប់ទទួលបានព័ត៌មានថា ទីតាំងខាងលើ គឺមានការកត់ឆ្នោតវៀតណាមយ៉ាងសេរី និងបើកកត់យ៉ាងធំ ទើបអាជ្ញាធរបានដាក់កម្លាំងទៅចុះពិនិត្យមើល ឃើញថា ពិតជាមានកត់ឆ្នោតវៀតណាមខុសច្បាប់ប្រាកដមែន ទើបនៅវេលាខាងលើ កម្លាំងអាជ្ញាធរចម្រុះ ដោយមានការចូលរួមពីលោក នួន ចំរើន ក្រលា បញ្ជី នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងលោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានី បានចុះធ្វើការបង្ក្រាបជាក់ស្តែងតែម្តង។

ក្រោយការបង្ក្រាប និងឃាត់ខ្លួនប្តីប្រពន្ធទាំង២នាក់ខាងលើ កម្លាំងបាន​ដកហូត លុយដុល្លារចំនួន ២១០ដុល្លារ , លុយខ្មែរ ៣លាន ៣០ម៉ឺនរៀល និងវត្ថុតាងក្រដាសកត់ឆ្នោតមួយចំនួនធំផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ និងវត្ថុតាង ត្រូវបញ្ចូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ ដើម្បីបន្តនីតិវិធីច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post