header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះម៉ាស្សា រួចមានអ្នកយកសពទៅភ្លុងចោល សមត្ថកិច្ចដាក់ការសង្ស័យថា ជាករណីឃាតកម្ម។ ករណីនេះ មានការភ្ញាក់ផ្អើលនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលទឹកល្អក់ទី១ រួមសហការជាមួយសមត្ថកិច្ចអធិការដ្ឋានខណ្ឌសែនសុខ និងសមត្ថកិច្ចកោសលវិច័យ ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះបើកការស្រាវជ្រាវទីតាំងផ្ទះម៉ាស្សាមួយកន្លែង តាមបណ្ដោយផ្លូវ៥៩៨ នៅជាប់រថភ្លើងត្រឡោកបែក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកអធិការ រង ខណ្ឌសែនសុខ ឈ្មោះ ទេព សុវ៉ាន់ដារ៉ា បានបំភ្លឺអោយដឹងថា នារីម្នាក់ដែលមិនទាន់ស្គាល់ ឈ្មោះ និង ស្រុកកំណើត ត្រូវបានស្លាប់ក្នុងផ្ទះកើតហេតុ សមត្ថកិច្ចខណ្ឌសែនសុខ បានបើកការស្រាវជ្រាវហើយ។ សមត្ថកិច្ចឃាត់បាន មនុស្ស២នាក់ ក្នុងនោះ មានស្រី្តម្នាក់ និងបុរសម្នាក់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តធ្វើការសាកសួរនាំបន្ថែមដើម្បីរកបក្សពួកយកមកចាត់ការតាមច្បាប់ផងដែរ។

បើតាមសេចក្តីរាយការណ៍មកអោយដឹងថា ទីតាំងខាងលើ ​គឺជាប្លុករកស៊ីផ្លូវភេទយូរអង្វែង ក៏ជាទីតាំង អនាធិបតេយ្យ ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post