header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងស្រីម្នាក់ មានអាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ ដោយសារទ្រាំនឹងទង្វើរំលោភសេពសន្ទវៈជាច្រើនដង មកលើរូបរាងកាយនាងពុំបាន ពីសំណាក់បុរសជាឪពុកចុង ក៏បានសម្រេចចិត្តទម្លាយរឿងប្រាប់ស្ត្រីជាម្ដាយ ឲ្យប្ដឹងទៅលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ ដើម្បីឲ្យកម្លាំងនគរបាលរបស់លោក ឃាត់ខ្លួនសាកសួភ្លាមៗ នៅចំណុចផ្ទះជួលគ្មានលេខមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ គង់ ចាន់ណា អាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ (រៀននៅសាលាណុះស្តារ) ស្នាក់នៅចំណុចកើតហេតុខាងលើ ជាមួយស្ត្រីជាម្ដាយឈ្មោះ សូ ម៉ាណែត អាយុ៣៨ឆ្នាំ មុខរបរកម្មករ ជាមួយនិងជនសង្ស័យជាឪពុកចុងឈ្មោះ ឯក វ៉ាន់ដូច ហៅរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករដូចគ្នា។

លោកអធិការខណ្ឌឬស្សីកែវបានបញ្ជាក់ទៀតថា មុនឈានដល់ការឃាត់ខ្លួនបុរសខាងលើនេះដែរ គឺបានអនុវត្តឡើងភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីជាប្រពន្ធ និងជាម្ដាយ តាមរយះកូនស្រីដែលរងគ្រោះបានខ្សឹបប្រាប់ ថាឪពុកចុងរបស់នាងបានបង្ខំរំលោភសេពសន្ទវៈលើរូបរាងកាយនាង បានសម្រេចជាច្រើនដងមកហើយនាពេលកន្លងមក។

លោកអធិការខណ្ឌឬស្សីកែវបន្តថា ក្រោយពីឃាត់ខ្លួនបុរសជាប្ដី និងជាឪពុកចុង ដើម្បីយកមកធ្វើការសួនាំជាច្រើនម៉ោង រូបគេបានឆ្លើយសារភាពមុខសមត្ថកិច្ចថា មិនបានចាំថ្ងៃណានោះទេ ក្នុងអំឡុងខែ៧ ឆ្នាំ២០១៨នេះ គេបានរំលោភលើកូនស្រីចុងរបស់ខ្លួន នៅខាងលើផ្ទះក្នុងបន្ទប់ដេក បានសម្រេច១ដងទៅហើយ។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា ក្រោយមកទៀត ក៍ពុំបានចាំថ្ងៃខែនោះដែរ រូបគេបានព្យាយាមរំលោភសេពសន្ទវៈម្ដងហើយ ម្ដងទៀតលើរូបរាងកាយកូនស្រីចុង ដែលមានវ័យទើបតែ៥ឆ្នាំនេះ បានសម្រេចរហូតដល់៣ ទៅ៤ដងបន្តទៀត ទើបបណ្ដាលឲ្យក្មេងស្រីរងគ្រោះទ្រាំពុំបាននិងទង្វើរបែបនេះ ក៍សម្រេចចិត្តទម្លាយរឿងទាំងអស់ប្រាប់ឲ្យស្ត្រីជាម្ដាយបានដឹង និងឈានដល់ការដាក់ពាក្យប្ដឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលឲ្យឃាត់ខ្លួនតែម្ដង។

បើតាមលោកវរសេនីយ៍ឯក អធិការខណ្ឌឬស្សីកែវ បច្ចុប្បន្ននេះ ចំពោះជនសង្ស័យដែលឃាត់ខ្លួនបាន ក្នុងអំពើរំលោភសេពសន្ទវៈ លើកូនស្រីចុងរបស់ខ្លួន បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post