header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាតិវៀតណាម៥នាក់ ក្នុងចំណោមជនជាតិវៀតណាម​៨៥នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសកម្ពុជាធ្វើការឃាត់ខ្លួន ក្រោយចូលមករស់នៅ និងធ្វើការនៅប្រទេសកម្ពុជា ដោយខុសច្បាប់។

ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជីអមសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យជនបរទេសនៅចំណុចផ្លូវជាតិលេខ៥ ក្រុម​៤ ភូមិក សង្កាត់ច្រាំងចំរេះ២ និងហាងកាហ្វេង៉ុកងឺង ហាងកាហ្វេធីថាន់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅម៉ោង​៦ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានឲ្យ​ដឹងថា ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលរក​ឃើញជនជាតិវៀតណាមចំនួន៨៥នាក់ ស្រី៤៥នាក់ ក្នុងនោះ ៖

១-ជនជាតិវៀតណាមចំនួន ៨០នាក់​ស្រី៤៤នាក់  បានកាន់កាប់ និងប្រើប្រាស់ឯកសារត្រឹមត្រូវ រួមមាន៖  បង្កាន់ដៃបង់ប្រាក់ចំនួន ៧៥ច្បាប់ ប្រកាសទទួលស្គាល់ចំនួន១៥ច្បាប់ បង្កាន់ដៃស្នើសុំដាក់ពាក្យសុំទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តចំនួន៧៥ច្បាប់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន១៥ច្បាប់ ។​

២-ជនជាតិវៀតណាមចំនួន៥នាក់ ស្រីម្នាក់ បានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។

បច្ចុប្បន្ន​ក្រុមប្រតិបត្តិការចម្រុះ បានបញ្ជូនជានជាតិវៀតណាមចំនួន៥នាក់ ស្រីម្នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post