header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពិធីករពូកែលេងសំដី ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ DJ Hero បើ​ករថយន្តត្រឡប់មកពីកម្មវិធីមិត្តភក្តិ ស្រាប់ងងឹតមុខ រួចក៏អែបរថយន្ត​ក្បែរ​ចិញ្ចើ​មផ្លូវ ហើយឈប់​សម្រាក​បន្តិចយកកម្លាំង​​ ស្រាប់តែ​​ដេកលង់លក់ ត្រូវជនសង្ស័យបើ​កទ្វាររថយន្តលួចយកកាបូបស្ពាយ ដែល​មានលុយជាង១ម៉ឺ​នដុល្លារ និងទូរស័ព្ទ២គ្រឿង គេចខ្លួនទៅបាត់ មិនដឹងតាំងពីណា លុះ​ពេលភ្ញាក់ឡើង ទើបមានការភ្ញាក់ផ្អើល​។

ហេតុការណ៍នេះ បានកើតឡើង​​កាលម៉ោង៦ព្រឹកថ្ងៃពុធ​ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចវិទ្យាល័យបឹងត្របែក តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ឌីជេ​ ហេរ៉ូ​ (DJ Hero) ឈ្មោះពិត​ មុំ សាម៉េត អាយុ៣៧ឆ្នាំ ជា​ពិធីករប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បច្ចុ​ប្បន្នស្នាក់នៅផ្ទះលេខ១២Eo តាមផ្លូវជាតិលេខ២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឲ្យ​ដឹងថា កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់បានទៅ​ចូលរួមកម្មពិធីអ្នករាប់អានគ្នា រួចបើ​កបររថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AH-៤១៣៤ ត្រលប់មកវិញ តាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើង ខណៈមកចំណុចកើតហេតុ  ស្រាប់តែងងឹតមុខ និងមិនស្រួលខ្លួន រួចក៏បើ​ករថយន្តអែបចិញ្ចើ​មផ្លូវ ហើ​យក៏សម្ងំ​ដេកអោយធូរបន្តិច ដឹងអីដេកលង់លក់ មិនដឹងពីពេលណាទេ រហូតភ្ញាក់ដឹងខ្លួនម៉ោង៦ព្រឹកថ្ងៃទី២៨ វិច្ឆិកា ទើបភ្ញាក់ដឹងខ្លួនមក ស្រាប់តែបាត់ទ្រព្យសម្បត្តិ ក្នុងកាបូបមានលុយ១ម៉ឺនដុល្លារជាង និងទូរស័ព្ទ២គ្រឿង ហើ​យរហូតមកដល់ម៉ោង១រសៀលថ្ងៃដដែលនេះ លោក​បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន ដើ​ម្បីឲ្យ​ជួយស្រាវជ្រាវ។

បើតាម ​ឌីជេ ​ហេរ៉ូ លោក​​នឹងទៅដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃផ្នែកព្រហ្មទណ្ឌ ក្រែងឆាប់បានជាង ណាមួយទូរស័ព្ទគាត់ដែលបាត់នោះ ពេល​គេ​តេចេញចូល​និយាយឆ្លើ​យឆ្លងបានធម្មតានៅឡើយទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post