header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ស្ត្រីម្នាក់ បានបាត់បង់ជីវិត រីឯកូនប្រុសតូច រងរបួសស្រាល បន្ទាប់ពីជិះកាឡេថងត្រឡប់មកពីចម្ការវិញ ស្រាប់តែ​ក្រឡាប់កាឡេថង បណ្តាលឲ្យសង្កត់ពីលើ។

ហេតុការណ៍ក្រឡាប់កាឡេថងនេះ បានកើតឡើងកាលពីវេលាម៉ោង៥នឹង៤០នាទីល្ងាចថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៤៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចអូរជឹម ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកូនមុំលោក ជា សារិទ្ធ បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ញ៉ាវ មុំ​ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ប្តីឈ្មោះ យ៉េន រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មិនមានរងរបួសនោះទេ។ ចំណែកកូនប្រុសអាយុ៦ឆ្នាំ រងរបួសស្រាល ក្រុមគ្រួសារនេះ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

លោកថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានអង្គុយជិះជាមួយកូនប្រុសនៅលើកាឡេថងមានដឹកជន្លង់ម្រេចជាច្រើនដើម ខណៈពេលនោះកង់កាឡេថងបានធ្លាក់ជង្ហុកដាច់ខ្សែរិតជន្លុងម្រេច បណ្តាលឲ្យក្រឡាប់សង្កត់ស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យនឹងធ្វើកោសលវិច័យនៅគេហដ្ឋានសពឃើញថា ពិតជាស្លាប់ដោយសារក្រឡាប់កាឡេថងពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post