header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបភាព ឯកឧត្ដម រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀង និងបានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា អង្គសិក្ខាសាលាពាក់ព័ន្ធទាំងអស់ ចូលរួមសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩ -២០២១ នៅថ្នាក់ស្រុក២០១៨ ស្រុកកំពង់រោទិ៍ ។


មានប្រសាសន៍ក្នុងការបើកសិក្ខាសាលានាឱកាសនោះ លោកបានសម្ដែងនូវការកោតសរសើរចំពោះមន្ទីរ-អង្គភាព រដ្ឋបាលស្រុក និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាព ដែលមានកំណត់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល កន្លងទៅបានល្អប្រសើរ ។ 


លោក រស់ ផារិទ្ធិ ក៏បានសំណូមពរឲ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូល ចូលរួមបញ្ចេញមតិយោបល់ឲ្យបានផុលផុស ជួយគាំទ្ររាល់គម្រោងដែលបានលើកឡើង និងធ្វើយ៉ាងណាបង្រួមសកម្មភាពក្រៅគម្រោងឲ្យនៅតិច ដោយបញ្ចូលសកម្មភាពទាំងនោះទៅក្នុងគម្រោងឲ្យបានច្រើន ធ្វើយ៉ាងណាឲ្យការរៀបចំគម្រោងវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ របស់ស្រុក កាន់តែមានភាពសុក្រឹត្យ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានានូវភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នារវាងគ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស ។


ចុងបញ្ចប់នៃកម្មវិធី លោកមានប្រសាសន៍ ធ្វើយ៉ាងណាអោយទទួលបានលទ្ធផលជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស និងត្រូវខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាព ដែលមានកំណត់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល អោយបានល្អប្រសើរផងដែរ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post