header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ បុរសចំណាស់ម្នាក់ បានបាត់បង់ជិវិតភ្លាមៗមួយរំពេ​ច ព្រោះរថយន្តដឹកទំនិញសេរីចាស់មួយគ្រឿង បើ​ក​ឡើងចំណោតមិនរួច ហើយ​រអិលថយក្រោយ ស្របពេលដែលជនរងក្រោះ នៅពីក្រោយរថយន្តក៏កិនស្លាប់តែម្តង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល​ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិចំបកទឹម ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ។

អធិការរងនគរបាលស្រុកគីរីវង់ លោក ទៀ សូរិយា បានប្រាប់ឲ្យ​ដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ២តោនកន្លះពណ៌ខៀវ ពាក់ស្លាកលេខ ភ.ព៣.ដ០១៤៦ បើកបរពីជើងទៅត្បូងចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាក​លេខ បើកបរដោយឈ្មោះ ទុយ ស្វាំង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ មុខរបរកសិករ មិនពាក់មួកសុវត្ថិភាពបានស្លាប់នៅនឹងកន្លែងកើតហេតុ ។

អ្នកឃើញហេតុការណ៍ បានប្រាប់ថា រថយន្តបង្កបានឡើងចំណោតមិនរួច នៅចំណុចផ្លូវទួលរួចក៏បានរអិលថយក្រោយ កិនម៉ូតូ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចស្រុកបានចុះដល់ធ្វើកំណត់ហេតុ និងបានប្រគល់សពដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគីរីវង់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post