header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ ក្នុងរយៈពេលតែមួយថ្ងៃ កម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់​ បានជាបន្តបន្ទាប់ ៣ករណីផ្សេងគ្នា ពីបទប្រើប្រាស់ និងចែកចាយគ្រឿង ព្រមទាំង​ដកហូតថ្នាំញៀនមួយចំនួន​។

ករណីទី១ គឺកម្លាំងរដ្ឋបាលសង្កាត់ចាក់អង្រែលើ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានចុះត្រួតពិនិត្យរដ្ឋបាល នៅចំណុចសំណង់មិនរៀបរយ (វាលខ្សាច់) ផ្លូវលំ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃចន្ទ​ ទី៥ ខែវិច្ឆិកា ​ឆ្នាំ២០១៨ ដោយបានឃាត់ខ្លួនសង្ស័យចំនួន ៤នាក់ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ។

លោក អុំ រតនា​ នាយប៉ុស្តិ៍ចាក់អង្រែលើ​ បានប្រាប់ឲ្យភ្នាក់ងារ​ ខេមប៉ុស្តិ៍ ឲ្យ​ដឹងថា​ ក្រោយពីធ្វើការសាកសួររួច ជនប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំង៤នាក់ ដែលវង្វេងបាត់ស្មារតី បាត់ម្ចាស់ការទទួលខុសត្រូវ ដើរបង្កការអុកឡុករំខានអ្នកធ្វើដំណើរតាមផ្លូវ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ យកទៅដាក់មណ្ឌល​ នៅព្រឹកថ្ងៃទី៦​ ខែវិច្ឆិកា​ ដើម្បីធ្វើការអប់រំ កែប្រែ និងបន្សាបថ្នាំញៀន។

ករណីទី២ កម្លាំងឃាត់ខ្លួនបានជនសង្ស័យចំនួន១នាក់ ​ឈ្មោះ គា គឹមសួ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ​ទីលំនៅផ្ទះលេខ៦១ ផ្លូវ​លំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឃាត់ខ្លួននៅចំណុច វាលខ្សាច់ ផ្លូវ៦០ម៉ែត ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ និងដកហូតថ្នាំញៀនចំនួន៤កញ្ចប់ថង់តូច។

ករណីទី៣ ឃាត់ខ្លួនជង្ស័យ២នាក់ នៅចំណុចសំណង់មិនរាបរយ ផ្លូវ៦០ម៉ែត ដកហូតថ្នាំញៀនចំនួនមួយកញ្ចប់ថង់តូច ។ ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ ផល ស្រីសោភា ភេទ ស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​និង ទីលំនៅ មិនពិតប្រាកដ ។ ២-ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។

បច្ចុប្បន្នក្រោយពីធ្វើការសារសួរជនសង្ស័យទាំង៣នាក់រួចកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post