header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សិង្ហបុរីៈ គណបក្សសកម្មភាពប្រជាជន ដឹកនាំដោយនាយករដ្ឋមន្ត្រី លី សៀងឡុង (Lee Hsien Loong) បានធ្វើការកែទម្រងនៅក្នុងជួរថ្នាក់ដឹកនាំ ដើម្បីរៀបចំការបោះឆ្នោត ក្នុងពេលខាងមុខ។

សារព័ត៌មាន Channel news Asia កាលពិថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដកស្រងសម្តីមន្ត្រីជាន់ខ្ពស់សិង្ហបុរី បានវាយតម្លៃទៅលើសកម្មភាពស្វែងរកអ្នកស្នងដំណែង នាយករដ្ឋមន្ត្រី លី សៀងឡុង ដើម្បីបន្តដឹកនាំគនបក្សសកម្មភាពប្រជាជន PAP។ នៅពេលនេះ មានមន្ត្រី៣រូប ស្ថិតនៅក្នុងជម្រើស នៃការស្នងដំណែងនោះ ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម Chan Chun Sing អាយុ៤៩ឆ្នាំ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Heng Swee Keat អាយុ៥៧ឆ្នាំ និងរដ្ឋមន្ត្រីក្រសួងអបរំ លោក Ong Ye Kung អាយុ៤៨ឆ្នាំ។ រដ្ឋមន្ត្រីទាំង៣រូប គឺបានបោះឆ្នោតជ្រើសរើសជាសមាជិកគណកម្មការជាន់ខ្ពស់ នៃគណបក្ស PAP នៅក្នុងការបោះឆ្នោ កាលពីថ្ងៃទី១១ខែវិច្ឆិកា ដែលជាគណបក្សកាន់អំណាច ដឹកនាំសិង្ហបុរីតាំងពីឆ្នាំ១៩៥៩ មកទល់ពេលនេះ។

ការដែលក្លាយទៅជាគណកម្មការមជ្ឈឹម គឺមានសិទ្ធិនៅក្នុងការក្លាយជាបេក្ខភាព នៅក្នុងការបោះឆ្នោតនាពេលខាងមុខ ។ ប្រសិនបើគណបក្ស PAP នៅតែបន្តយកឈ្នះនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ នៅពេលនោះ ជម្រើសនៅក្នុងការដឹកនាំប្រទេសសិង្ហបុរីជាបន្តទៀត នោះគឺ ការបោះឆ្នោតនៅក្នុងចំណោមមន្រ្តីទាំង៣រូប ដើម្បីក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស។

មន្ត្រីជាន់ខ្ពស់ទំាង៣រូប បានចូលប្រឡូកក្នុងឆាកនយោបាយ នាឆ្នាំ២០០០ដូចគ្នា ហើយត្រូវបានដាក់ចូលក្នុងជំនន់ដឹកនាំ 4G របស់សិង្ហបុរី បន្ទាប់ពីជំនន់មុន ដែលមានលោក លី ក្វាងយីវ, ហ្គោ ចុក តុង និង លី សៀងឡុង។

គណបក្ស PAP កាន់អំណាចដឹកនាំដោយនាយករដ្ឋមន្ត្រី លី សៀងឡុង ព្រមទាំងមន្ត្រីជាន់ខ្ពស់២រូបទៀត នៅក្នុងជួរគណកម្មការជាន់ខ្ពស់ មានឧបនាយករដ្ឋមន្ត្រី Tharman Shanmugaratnam អាយុ ៦១ឆ្នាំ និងលោក Teo Chee Hean អាយុ៦៣ឆ្នាំ បានសម្រេចចូលនិវត្សន៍ ចាកចេញពីគណកម្មការជាន់ខ្ពស់ ដឹកនាំប្រទេស ប្រគល់ជូនអ្នកជំនន់ក្រោមបន្តវេន។

សារព័ត៌មាន The Straits Times បានផ្សាយថា នាយករដ្ឋមន្ត្រីសិង្ហបុរី បានប្រកាសថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ខាងមុខ។ បើទោះបីគណបក្ស PAP ដឹកនាំសិង្ហបុរីរាប់សិបឆ្នាំកន្លងមក ប៉ុន្តែគណបក្សនេះ ក៏រងការរិះគន់ជាច្រើនផងដែរ ក្នុងនោះមានគម្លាតអ្នកមាននិងអ្នកក្រ តម្លៃផ្ទះឡើងថ្លៃខ្ពស់ និងបញ្ហាជនអន្តោបវេសជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post