header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស​ម្នាក់ បើករថយន្តស៊ីទែនដឹកប្រេងឥន្ទនៈ របស់ក្រុមហ៊ុនតេលា មួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តកាមរីឆ្លាម បើកដោយប្ដីប្រពន្ធ២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលរងរបួសធ្ងន់ និងស្រាល។

គ្រោះថ្នាក់ចរាចរណ៍នេះ បាន​កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចំណុចបុរីសែនមនោរម្យ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​បុរសម្នាក់បើករថយន្តស៊ីទែនដឹកប្រេងឥន្ទនៈ របស់ក្រុមហ៊ុន តេលា ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 4A-3902 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុករថយន្តកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-4580 បើកដោយប្ដីប្រពន្ធ២នាក់ ធ្វើដំណើរពីលិចទៅកើតចំពីមុខពេញទំហឹង បណ្ដាលឲ្យរួញមួយកំណាត់មុខគៀបជាប់ប្រពន្ធរងរបួសធ្ងន់ និងប្ដីរបួសស្រាល ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅបុកគម្របលូទៅមុខលែងរួច ដោយឃើញសភាពមិនស្រួលអ្នកបើករថយន្តបង្កបានបើក​ទ្វាររថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយហេតុការណ៍នេះកើតឡើងស្ត្រីជាប្រពន្ធ ដែលរងរបួសធ្ងន់ ត្រូវរថយន្តគ្លីនិកឯកជនសុធារិទ្ធបែកចាន ដឹកយកទៅសង្គ្រោះភ្លាមៗ ហើយសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post