header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង ដើម្បីលុបបំបាត់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ការបង្រ្កាបទីតាំងទូហ្គេមនៅទីក្រុងភ្នំពេញ ជាពិសេសតំបន់ទេសចរណ៍ និងក្បែរផ្ទះថ្នាក់ដឹកនាំកំពូលៗ ត្រូវតែធ្វើអោយបានល្អ និងមិនអនុញ្ញាតអោយបើកឡើយ បើនរណាអនុញ្ញាត អ្នកនោះទទួលខុសត្រូវ ចំពោះមុខច្បាប់។

ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង "អរគុណបងប្អូន ដែលផ្តល់ព័ត៌មានមកខ្ញុំអំពីបញ្ហាទូហ្គេមបាញ់ត្រី ដែលបង្កប់ទៅដោយបញ្ហាគ្រឿងញៀន ក្មេងទំនើងល្បែងស៊ី​សង និងបញ្ហាផ្សេងទៀត"

សូមបញ្ជាក់ថា យប់មិញ​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាអោយកម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​របស់​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ ​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាបទូ​ហ្គេ​ម​បាញ់​ត្រី​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ចាប់​ចំនួន​២​ទីតាំង​ សរុប​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១៣​ទូ​ និង​អ្នក​ចូល​ទៅ​លេង​ចំនួន​ជិត​៣០​នាក់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post