header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជន​ម្នាក់ កាន់ដាវកែច្នៃមួយដើរតាមផ្លូវ ដោយប្រជាពលរដ្ឋខ្លាចប្រព្រឹត្តអំពើអ្វីមួយ ទើបរាយការណ៍ប្រាប់​កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការឃាត់ខ្លួន កាលពី១០យប់ថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវបេតុង ក្រុម៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ច បានឲ្យ​ដឹងថា ជនសង្ស័យឈ្មោះ ហៃ សុវណ្ណរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៥ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ច បានឲ្យ​ដឹងទៀតថា មុនពេលឃាត់ខ្លួន ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថា នៅចំណុចខាងលើមានជនសង្ស័​យកំពុងកាន់ដាវ ដើរតាមផ្លូវ ទើបសមត្ថកិច្ច បានចុះដល់ចំណុចកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post