header ads

Sponsor

រិទ្ធី

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងតែត្រូវបានឃុំខ្លួននៅក្នុងគេហដ្ឋានបានសរសេរសារអបអរសាទរខួបលើកទី៦៥ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៨។ លោក កឹម សុខា សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជាមួយបងប្អូនជនរួមជាតិខ្មែរទាំងអស់។

ក្នុងលិខិតដដែលនោះ លោក កឹម សុខា បានសម្តែងនូវអំណរគុណប្រកបដោយកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបុព្វបុរសខ្មែរដែលបានធ្វើពលិកម្ម ការលះបង់ និងការតស៊ូដើម្បីទាមទារនូវឯករាជ្យជាតិជូនជាតិមាតុភូមិ។ អតីតប្រធានបក្ស CNRP បានសង្កត់ធ្ងន់ថា ការទាមទារ និងការថែរក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន គឺអាស្រ័យលើការរួបរួមជាតិ ជាការពិតណាស់មិនអាចមានឯករាជ្យជាតិពិតប្រាកដបានទេ បើយើងបែកបាក់គ្នា។

ចុងបញ្ចប់សារនេះលោក កឹម សុខា ក៏បានបួងសួងឱ្យស្មារតីឯករាជ្យជាតិពិតប្រាកដស្ថិតនៅជាប់ជានិច្ចក្នុងបេះដូងខ្មែរគ្រប់រូប។

សូមបញ្ជាក់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ គឺ​ជា​ខួប​គម្រប់ ៦៥ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ពិភព​លោក​ទាំង​មូល បាន​នឹក​ឃើញ​ដល់​ស្នា​ព្រះហត្ថ​ របស់​អតីត​ព្រះមហាក្សត្រ​កម្ពុជា ព្រះ​ករុណា ព្រះ​បាទ សម្តេច​ព្រះ​នរោត្តម​ សីហនុ ព្រះបរមរតនកោដ្ឋ ដែល​ទ្រង់​បាន​ខិត​ខំ​ប្រឹង​ប្រែង ទាមទារ​ឯករាជ្យ​ ពី​អាណានិគម​និយម​បារាំង ហើយ​នាំ​ឯករាជ្យ​ភាព សន្តិភាព សម្រាប់​ប្រទេស​កម្ពុជា។

បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា ត្រូវ​បាន​ប្រទេស​កម្ពុជា​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​រម្លឹក​ទៅ​ដល់​ថ្ងៃ ​ដែល​កម្ពុជា​ ទទួល​បាន​ឯករាជ្យ​ភាព​ពេញ​បរិបូណ៌​ពី​អាណានិគម​និយម​បារាំង​ កាលពី​ថ្ងៃ​ទី៩ ​វិច្ឆិកា​ ឆ្នាំ​១៩៥៣ ក្រោម​ព្រះរាជ​បូនីយកិច្ច​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរមរតន​កោដ្ឋ អតីត​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post