header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ក្រោយពេលមានការរិះគន់​ជាច្រើន នៅតាមប្រពន្ធផ្សព្វផ្សាយសង្គម អំពីភាពមន្ទិលសង្ស័យថា មានភាពមិនប្រកក្រតី ជុំវិញការសម្រេចតែងតាំង លោក ហាស់ សូបិន្ត ជាអភិបាលរងខេត្តកំពត ហើយហេតុអ្វីមិនតែងតាំង លោក ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនបក្សខេត្តកំពតនោះ  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញពីការព្រួយបារម្ភ បានពន្យល់ហេតុផល  ព្រមទាំងបានស្នើដល់ប្រជាពលរដ្ឋមន្ត្រី  រដ្ឋបាល កងកម្លាំង មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ សូមមេត្តាគាំទ្រ និងសហការល្អជាមួយអភិបាលរងខេត្តថ្មីផង។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពតនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក​ ប៊ុន ហ៊ុន  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា   ក្រោយពេលទទួលបានសេចក្តីសម្រេច តែងតាំង លោក ហាស សូបិន្ត ជាអភិបាលរងខេត្តកំពត អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ បានរងការរិះគន់យ៉ាងច្រើន នៅតាមប្រពន្ធផ្សព្វផ្សាយសង្គម មូលហេតុអ្វីបានជាក្រសួងមហាផ្ទៃ ត្រូវតែងតាំងលោក ហាស់ សូបិន្ត ព្រោះ មន្ត្រីរាជការ ថ្នាក់ដឹកនាំថ្នាក់ជាតិ និងក្រោមជាតិមួយចំនួន ពិសេសប្រជាពលរដ្ឋ និងក្រុមយុវជន គាំទ្របេក្ខភាព លោក ភន់ សារពេជ្រ ប្រធានក្រុមការងារយុវជនបក្សខេត្តកំពត ជាអភិបាលរងថ្មី ជំនួស លោក ស៊ុក សារ៉ាដ ដែលបានចូលនិវត្តន៍

ជុំវិញមតិលើកឡើងនេះ លោករដ្ឋលេខាធិកា បានបញ្ជាក់ថា មុននឹងធ្វើការតែងតាំង រាជរដ្ឋាភិបាលបានពិនិត្យគ្រប់បញ្ហាទាំងអស់ ពិសេសសមត្ថ​ភាព បទពិសោធន៍របស់អ្នកដែលត្រូវតែងតាំង ព្រោះពេលតែងតាំងម្តងៗមានការលំបាកណាស់ ហើយក៏មិនពេញចិត្តសម្រាប់មនុស្សគ្រប់គ្នានោះទេ ហើយរាជរដ្ឋាភិបាលមិនចង់ឲ្យមានបញ្ហាអ្វីកើតឡើងនោះទេ ដូច្នេះសូមបងប្អូនទាំងអស់ កុំមានការយល់ច្រឡំជុំវិញការតែងតាំង ការផ្លាស់ប្តូរមុខតំណែងរបស់មន្ត្រី។

លោក​រដ្ឋលេខាធិការ ក៏​បានសំណូមពរដល់ប្រជាពលរដ្ឋ កងកម្លាំង មន្ទីរ អង្គភាព រដ្ឋបាលខេត្តកំពត សូមមេត្តាគាំទ្រ និងរួមសហការល្អជាមួយលោក ហាស់ សូបិន្ត ដើម្បីថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាធ្វើការអភិវឌ្ឍខេត្តកំពតឲ្យបានរីកចម្រើននៅលើគ្រប់វិស័យតទៅថ្ងៃមុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post