header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ កុមារាអាយុ៤ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈដែលម្តាយរវល់ធ្វើការរកស៊ី យកមកផ្ញើនិងយាយ ហើយយាយរវល់ភ្លេចខ្លួនមួយភ្លែត ចៅលង់ទឹកស្លាប់ នៅវេលាម៉ោង១៖៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង (ផ្ទះយាយរបស់ខ្លួន)។

បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ តាក ចាន់នីន ភេទប្រុស អាយុ៤ឆ្នាំ មានបានលង់ទឹកស្រះស្លាប់ ចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ នៅត្រង់ចំណុចភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង​។ ដែលមានម្តាយឈ្មោះ សាក់ យូរី អាយុ២៦ឆ្នាំ (មេម៉ាយ) មានទីលំនៅភូមិឃុំខាងលើ។

ក្រោយពីដឹងថា មានករណីលង់ទឹកស្លាប់ សមត្ថកិច្ចធ្វើការពិនិត្យលើសាកសពដោយសពពិតជាស្លាប់ដោយសារលង់ទឹកដោយខ្លួនឯងមែន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post