header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំស្ត្រីចំនួន១១នាក់ ពីបទលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូន និងស្រ្តីពពោះ តាមមាត្រា១៦នៃច្បាប់ ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទទាំង១១នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យ​ការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជូនទៅកាន់ពន្ធនាគារហើយនាថ្ងៃទី១៦ វិច្ឆិកានេះ។

សូមរំឭកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនជាប់ចោទ៤នាក់ ពីបទសមគំនិតក្នុងអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងធ្វើអន្តរការីរវាងអ្នកសុំកូននិងស្រ្តីពពោះ តាមមាត្រា ១៦ នៃច្បាប់ ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស មាត្រា ២៩ និងមាត្រា ៣៣២ នៃក្រមព្រហ្មទណ្ឌ ដែលមាន១.ឈ្មោះ ចេង សំអុល ភេទប្រុស ២.ឈ្មោះ អៀង ម៉ាន់ ភេទប្រុស ៣.ឈ្មោះ សុខ ឃឿន ភេទស្រី  និង៤.ឈ្មោះ ខៀវ វណ្ណា ភេទស្រី។

ជនជាប់ចោទទាំង១៥នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌសែនសុខ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការបង្ក្រាបជាក់ស្តែង ករណីអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះ នៅចំណុចទីតាំងចំនួន៣កន្លែង ក្នុងមូលដ្ឋាន ខណ្ឌសែនសុខ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាតខ្លួនជនជាប់ចោទចំនួន១៥នាក់ ក្នុងនោះមាន អ្នកមើលការខុសត្រូវ(មេការស្រី)ចំនួន២នាក់ អ្នករត់ម៉ូតូកង់បីប្រុសចំនួន២នាក់ ស្ត្រីមានផ្ទៃពោះចំនួន១១នាក់ និង៣នាក់ទៀត រត់គេចខ្លួន។

វត្ថុតាងដកហូតរួមមាន លិខិតឆ្លងដែនចំនួន១ក្បាល ឯកសារពេទ្យមួយចំនួន ស៊ីរ៉ាង និងថ្នាំពេទ្យ(ប្រើរួចនិងមិនទាន់ប្រើ)មួយចំនួន និងម៉ូតូកង់បីចំនួន២គ្រឿង។

បើតាមសមត្ថកិច្ចព្រលយអោយដឹងថា មានជនសង្ស័យ៣នាក់ទៀតជាមេខ្លោងនៅក្នុងបទល្មើសពរពោះជំនួសនេះបានរត់គេចខ្លួន ហើយពេលនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post