header ads

Sponsor

រិទ្ធី

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបំបែកចេញពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលមានឯកឧត្តម ចម ប្រសិទ្ធ ជារដ្ឋមន្ត្រី បានសម្រេចបែងចែកភារកិច្ចរថ្នាក់ដឹកនាំក្រសួង ដោយមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ២៣រូប។ នេះបើយោងតាមសេចក្តីសម្រេចលេខ ២០៣/MIH/២០១៨ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំរួមលើគ្រប់វិស័យការងាររបស់ក្រសួង ជាពិសេសការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងទទួលបន្ទុកដោយផ្ទាល់លើការងារ៖ ចាត់ចាំងមន្ត្រី អគ្គាធិការដ្ឋាន គ្រប់នាយកដ្ឋានចំនុះក្រសួង។ សម្របសម្រួលការងារដឹកនាំ ណែនាំមន្ទីរឧស្សាហកម្ម និងសិប្បកម្ម។ អបដោយរដ្ឋលេខាធិការ ១១រូប និងអនុរដ្ឋលេខាធិការ ១២រូប

សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំប្រចាំអឌ្ឍមាសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គពិធីបានបន្ថែមរបៀបវីរៈមួយ គឺការអានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិ ការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម សរុបចំនួន ០៨ រូប រួមមាន៖ ១-ឯកឧត្តម អ៊ុំ សុថា ជារដ្ឋលេខាធិការ ២-ឯកឧត្តម មាន សុភា ជារដ្ឋលេខាធិការ ៣-ឯកឧត្តម ទឹង សុនី ជារដ្ឋលេខាធិការ ៤-ឯកឧត្តម អ៊ុច បូរ៉ា ជារដ្ឋលេខាធិការ ៥-ឯកឧត្តម ចាន់ បូរិន្ទ ជាអនុរដ្ឋលេខាធិការ ៦-ឯកឧត្តម ចម បូរិទ្ធ ជាអនុរដ្ឋលេខាធិការ ៧-ឯកឧត្តម ហេង ណន ជាអនុរដ្ឋលេខាធិការ និង៨-ឯកឧត្តម ព្រហ្ម ដូលីន ជាអនុរដ្ឋលេខាធិការ។

នេះជាភារកិច្ចរថ្នាក់ដឹកនាំនិងរបៀបរបបការងារថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្ម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post