header ads

Sponsor


មណ្ឌលគិរីៈ ភ្ញៀវបរទេសម្នាក់ ដែលមកស្នាក់នៅប្រទេសកម្ពុជា (មណ្ឌលគិរី) បានលបលួចប្រើប្រាស់គ្រឿងញៀន រួចឈានទៅវាយប្លន់យកម៉ូតូពលរដ្ឋនៅខេត្តមណ្ឌលគិរី ហើយត្រូវសមត្ថកិច្ចវៃខ្នោះ ។

ករណីខាងលើបានកើតឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិត​នៅ​តាមដងផ្លូវភូមិ​ចំបក់​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​ តាមការឲ្យដឹងពីសមត្ថកិច្ច​ជនសង្ស័យ​ខាងលើមានឈ្មោះ ​គ្រី​ស្តូ​ហ្វើ​ អា​លិច​សែន​ឌ័​រ​ (christopher​ alexender)​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​អា​ល្លឺ​មង់​ ស្នាក់​នៅ​បណ្តោះអាសន្ន​ផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​ដើម​ស្រល់​ សង្កាត់​មនោ​រម្យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ កាន់លិខិតឆ្លងដែនលេខC4KX801XC ។​ក្រោយពេលជនសង្ស័យវាយយកម៉ូតូម៉ាកសង់ពីជនរងគ្រោះរួច រូបគេបានយកម៉ូតូទៅទុកនៅផ្ទះជួលដោះអាវម៉ូតូចេញដើម្បីបន្លំភ្នែកថែមទៀត ។

ក្រោយពីចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានបញ្ជូនខ្លួនមកកាន់ស្នងការខេត្តដើម្បី ចាត់ការតាមច្បាប់ ៕


ផ្ដល់សិទ្ធិដោយ៖ Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post